ករណីកូវីដ-១៩ នៅរដ្ឋញ៉ូសៅវែល និងរដ្ឋវិចថូរៀនៅថ្ងៃទី១៣ មករា

ករណីកូវីដ-១៩ នៅរដ្ឋញ៉ូសៅវែល និងរដ្ឋវិចថូរៀនៅថ្ងៃទី១៣ មករា

Members of the public queue to take Covid-19 PCR tests in Sydney's CBD

COVID-19 testing clinics and laboratories in NSW are being overwhelmed by demand, driving up the time taken to process tests and delaying diagnoses. Source: AAP

  • រដ្ឋញ៉ូសៅវែល បានរាយការណ៍ថា មានកំណត់ត្រាករណីថ្មីចំនួន ៩២,២៦៤ ករណី ដែលជាតួរលេខដែលបានរាប់បញ្ចូលទាំងលទ្ធផលវិជ្ជមាននៃតេស្តអង់ទីហ្សែនរហ័ស ចាប់ពីថ្ងៃទី១ ខែមករា។
  • មានអ្នកស្លាប់ចំនួន ២២ នាក់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២,៣៨៣ នាក់។
  • រដ្ឋបានដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍របស់ខ្លួន សម្រាប់លទ្ធផលវិជ្ជមាននៃតេស្តរហ័សកាលពីថ្ងៃ១២ មករា ហើយចាប់ពីថ្ងៃទី១៩ ខែមករា រដ្ឋាភិបាលនឹងចាប់ផ្តើមដាក់ពិន័យចំនួន $១,000 លើអ្នកដែលមិនរាយការណ៍ពីលទ្ធផលវិជ្ជមាននៃការធ្វើតេស្តរបស់ពួកគេ។
  • ផ្នែកសុខាភិបាលរដ្ឋញ៉ូសៅវែល បានបញ្ជាក់ថា លទ្ធផលវិជ្ជមានចំនួន ៦១,៣៨៧ ដែលទទួលបានពីការធ្វើតេស្តអង់ទីហ្សែនរហ័ស ត្រូវបានរាយការណ៍កាលពីម្សិលមិញ ជាមួយនឹង ៥០,៧២៩ ករណីនៃការធ្វើតេស្តវិជ្ជមានរយៈពេល ៧ ថ្ងៃចុងក្រោយ។
  • រដ្ឋវិចថូរៀ បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ២៥ នាក់ និងករណីថ្មីចំនួន៣៧,១៦៩ ករណី និងសម្រាកនៅមន្ទីរពេទ្យចំនួន ៩៥៣ នាក់ ។

Share
Published 13 January 2022 1:11pm
Presented by Dane Lao

Share this with family and friends