បច្ចុប្បន្នភាពកូវីដ-១៩៖ មនុស្ស៤២នាក់ស្លាប់នៅក្នុងប្រទេសអូស្រ្តាលី; WHOអំពាវនាវឲ្យចាក់វ៉ាក់សាំងខណៈលេចចេញវ៉ារ្យង់ថ្មីៗ

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

A health worker administers the third dose of the Moderna COVID-19 vaccine at the Royal Exhibition building in Melbourne. (file)

A health worker administers the third dose of the Moderna COVID-19 vaccine at the Royal Exhibition building in Melbourne. (file) Source: AAP Image/Diego Fedele

នៅ​ថ្ងៃ​ពុធនេះ ប្រទេស​អូស្ត្រាលី​បាន​រាយការណ៍​ថា​មាន​អ្នក​ស្លាប់​យ៉ាង​ហោចណាស់42​នាក់ ក្នុង​នោះ​មាន21​នាក់​នៅ​រដ្ឋញូសៅវែល និង 11​នាក់​នៅ​រដ្ឋវិចថូរៀ។

រដ្ឋអូស្ត្រាលីខាងលិច (WA) បានកត់ត្រាករណី COVID-19 ថ្មីចំនួន 9,782ករណី ដែលជាករណីប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី 4 ខែមេសាមក។

WA បានរាយការណ៍ពីការស្លាប់កាលពីពេលមុនរចំនួនពីរនាក់ ហើយរដ្ឋអូស្ត្រាលីខាងត្បូង (SA) បានរាយការណ៍ពីការស្លាប់ចំនួន 12នាក់ ដែលបានកើតឡើងនៅចន្លោះថ្ងៃទី 19 ខែមេសា និងថ្ងៃទី 3 ខែឧសភា។

ពិនិត្យមើលនិន្នាការចុងក្រោយបំផុតនៃ COVID-19 សម្រាប់ករណីថ្មី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្ត្រាលី 


បញ្ឈរព័ត៌មាន​COVID-19 ឥឡូវនេះ​ប្រតិបត្តិការណ៍​នៅ​ក្នុង​កន្លែង​ខាង​ក្រោមនេះ រហូតដល់ថ្ងៃ​ទី ៨ ឧសភា។

  • NSW – Liverpool, Westfield Liverpool
  • NSW – Blacktown, Westpoint SC
  • QLD – Southport, Australia Fair
  • QLD – Beenleigh, Beenleigh Marketplace
  • VIC – Melton West, Woodgrove SC
  • VIC – Werribee, Pacific Werribee
  • NT – Palmerston, Gateway SC
  • SA – Salisbury Downs, Hollywood Plaza
  • SA – Smithfield, Munno Para SC
អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់លើការចាក់វ៉ាក់សាំងបន្ទាប់ពីមានវ៉ារ្យ៉ង់ Omicron ថ្មី BA.4, BA.5 និង BA.2.12.1 បានរាយការណ៍ទូទាំងពិភពលោក។

វេជ្ជបណ្ឌិត Maria Van Kerkhove អ្នកជំនាញខាង COVID-19 របស់អង្គការសុខភាពពិភពលោកបាននិយាយថា ការឆ្លងមេរោគ BA.4 និង BA.5 ភាគច្រើនគឺនៅអាហ្វ្រិកខាងត្បូង។

វេជ្ជបណ្ឌិត Van Kerkhove បាននិយាយថា "ដូចទៅនឹងវ៉ារ្យង់ទាំងអស់ដែលត្រូវបានចាត់ថ្នាក់ក្រោម Omicron វាមានកម្រិតនៃការគេចចេញពីភាពស៊ាំ" ។

លោកស្រីបាននិយាយថាករណី BA.2.12.1 មានជាចម្បងនៅក្នុងសហរដ្ឋអាមេរិក ហើយវ៉ារ្យ៉ង់នេះមានការ​លូតលាស់លឿនជាងBA.2បន្តិច (BA.2ជាវ៉ារ្យង់បច្ចុប្បន្នកំពុងគ្របដណ្តប់នៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសមួយចំនួន)។

NSW និង SA បានរកឃើញករណី BA.4 និង BA.5 នៅក្នុងអ្នកដំណើរត្រឡប់មកវិញ។ រដ្ឋវិចថូរៀបានរកឃើញវ៉ារ្យ៉ង់ទាំងនេះ និង BA.2.12.1 នៅក្នុងលូទឹកស្អុយនៅទីក្រុងមែលប៊ន។

 


 




ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩



ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះ ប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន



ស្វែងរក  នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ 

នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពី



 

អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ

    


Share
Published 4 May 2022 2:11pm


Share this with family and friends