បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋមន្ត្រីក្រសួងថែទាំមនុស្សចាស់ ប្រឈមមុខនឹងសំណួរស្តីពីការឆ្លើយតបចំពោះការផ្ទុះឡើងនៃ Omicron

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី២ ខែកុម្ភៈ ឆ្នាំ២០២២។

Minister for Aged Care Services Richard Colbeck during Question Time in the Senate chamber at Parliament House in Canberra, Wednesday, June 16, 2021.

Minister for Aged Care Services Richard Colbeck during Question Time in the Senate chamber at Parliament House in Canberra, Wednesday, June 16, 2021. Source: AAP

  • រដ្ឋមន្ត្រីក្រសួងថែទាំមនុស្សចាស់ លោក Richard Colbeck នឹង​ប្រឈម​មុខ​នៅ​ក្នុង​ការ​សួរចេញ​ដោល​បញ្ហា​កូវីដ-១៩​នៅ​ព្រឹទ្ធិសភា ស្តី​ពី​ការ​ឆ្លើយ​តប​រោគរាតត្បាត​របស់​រដ្ឋាភិបាល។ គេរំពឹងថា​នឹង​មានការ​សាកសួរ​រូបលោក​ពីកង្វះខាត​នូវ​​ឧបករណ៍ធ្វើតេស្តរហ័ស (RAT) និង​ឧបករណ៍​ការពារ​ខ្លួន (PPE) ក៏ដូចជា​ការ​ពន្យារ​ពេល​កម្មវិធី​ចាក់វ៉ាក់សាំង​ដូស្ត​ជំរុញផងដែរ។
  • មនុស្ស​ប្រមាណ ៥៦៦នាក់​នៅ​ក្នុងមណ្ឌល​មើលថែទាំមនុស្ស​ចាស់​បាន​ស្លាប់​ក្នុងអំឡុងពេល​នៃការ​ផ្ទុះឡើង​នៃកូវីដ-១៩​បច្ចុប្បន្ន។
  • ឥឡូវមានករណី​ឆ្លង​ ១១,០០០ករណី​ក្នុង​ចំណោម​អ្នករស់នៅក្នុងមណ្ឌល​មើលថែទាំមនុស្សចាស់​ក្នុងរដ្ឋ​ញូសៅវែល ហើយ​មានត្រឹមតែម្នាក់ក្នុងចំណោម​១០នាក់ប៉ុណ្ណោះ​ដែល​បាន​ចាក់វ៉ា់ក់សាំង​ដូស្ត​ជំរុញ​រួចហើយ។
  • វាកើតឡើង​ខណៈដែល​លោកនាយករដ្ឋមន្រ្តី Scott Morrison រងការរិះគន់​ចំពោះ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​លោក​មក​លើវិបត្តិនេះ។ លោកទទួលស្គាល់​កំហុសឆ្គង​ដែល​បាន​កើតឡើង ប៉ុន្តែ​បាន​ស្ទាក់ស្ទើរ​មិនធ្វើការ​សុំទោសនោះទេ។
  • រដ្ឋបាល​ទំនិញព្យាបាល​និងឱសថ TGA បាន​ចេញ​ផ្សាយ​នូវ​​សេចក្តីព្រមានមួយ មិន​ឲ្យ​បរិភោគ ផឹក ជក់ ដុសធ្មេញ ឬ​ទំពារ​ស្ករកៅស៊ូ ពី​១០ទៅ​៣០នាទី នៅ​មុន​ពេល​ប្រមូល​សំណាកទឹកមាត់​សម្រាប់ធ្វើតេស្ត​រហ័ស ខណៈដែល​វា​អាច​ផ្តល់​នូវ​លទ្ធផល​មិនត្រឹមត្រូវ។
  • នៅក្នុងរដ្ឋ​អូស្រ្តាលីខាងត្បូង និង​រដ្ឋញូសៅវែល ការ​វះកាត់​ដែល​មិនបន្ទាន់​នឹង​ចាប់​ផ្តើម​ឡើង​វិញ​នៅសប្តាហ៍ក្រោយ បន្ទាប់​ពី​បាន​ផ្អាក​ក្នុង​អំឡុង​ពេល​ផ្ទុះឡើង​នៃ​វ៉ារ្យង់អូមីក្រុង។
  • ខណៈដែល​នៅរដ្ឋវិចថូរៀ ការ​វះកាត់មិនបន្ទាន់​អាច​នឹង​ចាប់​ផ្តើម​ឡើង​វិញ​នៅសប្តាហ៍ក្រោយដែរនោះ ក្រុមគិលានុបដ្ឋាយិការកំពុងតែ​​ប្រមូលផ្តុំគ្នា​ប្រឆាំង​នឹង​ការ​ចាប់​ផ្តើមឡើង​វិញនេះ។
  • កោះTongaដែលរងគ្រោះដោយសាររលកយក្ស​ស៊ូណាមិនោះ នឹង​ចាប់ផ្តើម​បិទខ្ទប់​រយៈពេល​២ថ្ងៃ​ បន្ទាប់​ពី​រកឃើញ​ករណីវិជ្ជមាននៃវីរុសកូរ៉ូណា​២ករណី។ ករណី​រាយការណ៍ចុងក្រោយគេ​កើតឡើង​នៅ​ក្នុង​ខែ​តុលា​ឆ្នាំមុន។ ករណី​ឆ្លង​ទាំងនេះ​មិនមាន​ពាក់ព័ន្ធ​នឹង​កិច្ច​ខិតខំប្រឹងប្រែង​ផ្តល់​ជំនួយ​របស់​អូស្រ្តាលី​ទេ។

ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖

រដ្ឋញូសៅវែល​កត់ត្រាករណី​ស្លាប់ចំនួន 27នាក់ ខណៈដែល​មនុស្ស 2,622នាក់​កំពុងព្យាបាល​ក្នុងមន្ទីរពេទ្យ និង 170នាក់​នៅក្នុងបន្ទប់ ICU។ មានករណីឆ្លង​ថ្មីចំនួន 11,807ករណី។

រដ្ឋវិចថូរៀ​​កត់ត្រាករណី​ស្លាប់ចំនួន 25នាក់ ខណៈដែល​មនុស្ស 768នាក់​កំពុងព្យាបាល​ក្នុងមន្ទីរពេទ្យ និង 99នាក់​នៅក្នុងបន្ទប់ ICU។ មានករណីឆ្លង​ថ្មីចំនួន 14,553ករណី។

រដ្ឋគ្វីនស្លេន​​កត់ត្រាការ​ស្លាប់​ 16នាក់ និងអ្នកជំងឺ​សម្រាក​ព្យាបាល​ក្នុងមន្ទីរពេទ្យ​ 763 នាក់ និង​ 49នាក់ក្នុងបន្ទប់ ICU។ មានករណីឆ្លង​ថ្មី 9,630ករណី។

​រដ្ឋថាសម៉ាញៀបានកត់ត្រាករណី​ឆ្លង​ថ្មី 666ករណី 13នាក់​នៅ​ក្នុង​មន្ទីរពេទ្យ និង​២នាក់នៅ​បន្ទប់ICU។

រដ្ឋអូស្រ្តាលីខាងត្បូង ស្លាប់​ម្នាក់ 233នាក់​នៅ​ក្នុង​មន្ទីរពេទ្យ ២១នាក់ក្នុងបន្ទប់ICU និង​ឆ្លង​ថ្មី 1,723ករណី។

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅ



រដ្ឋនិងដែនដីដែលបានបង្កើតបែបបទចុះបញ្ជីការធ្វើតេស្តអង់ទីហ្សែនរហ័ស៖

ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖

ការធ្វើដំណើរ៖

ជំនួយហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% 



 



 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖     



ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 2 February 2022 2:42pm
Updated 2 February 2022 2:58pm


Share this with family and friends