- រដ្ឋញូសៅវែល រដ្ឋវិចថូរៀ រដ្ឋគ្វីនស្លេន ដែនដីរដ្ឋធានីអូស្រ្តាលី - ACT និងរដ្ឋថាសម៉ាញៀ បានរាយការណ៍ករណីស្លាប់សរុបចំនួន ៦៨ករណីនៅថ្ងៃពុធនេះ។
- ចំនួនអ្នកជំងឺនៅក្នុងមន្ទីរពេទ្យនៃរដ្ឋញូសៅវែលបានថយចុះពី 2,068នាក់មកនៅ 1,906នាក់ ។ ក្នុងនោះមាន 132 នាក់ស្ថិតនៅក្នុងបន្ទប់ ICU ដូចគ្នានឹងថ្ងៃអង្គារដែរ។
- រដ្ឋមន្រ្តីក្រសួងទេសចរណ៍សហព័ន្ធ លោក Dan Tehan បានច្រានចោលគម្រោងដែលអាចទៅរួចរបស់រដ្ឋវិចថូរៀ ក្នុងការកំណត់ឱ្យភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅរដ្ឋនេះ ត្រូវចាក់វ៉ាក់សាំងឲ្យបានបីដង នៅមុនពេលការបើកច្រកព្រំដែនអន្តរជាតិនៅថ្ងៃទី 21 ខែកុម្ភៈ។
- លោក Tehan បាននិយាយថា វាមានសារៈសំខាន់ណាស់សម្រាប់ការធ្វើឲ្យមានវិធីសាស្រ្តដូចគ្នារវាងរដ្ឋនិងដែនដីទាំងអស់នៅពេលដែលអ្នកដំណើរអន្តរជាតិត្រឡប់មកវិញ។
- អភិបាលរដ្ឋវិចថូរៀ លោក Daniel Andrews បានព្រលយឲ្យដឹងកាលពីថ្ងៃអង្គារ អំពីលទ្ធភាពនៃការចាក់វ៉ាក់សាំងដូស្តទីបី អាចត្រូវបានទាមទារ ស្របតាមច្បាប់ដែលអនុវត្តចំពោះអ្នករស់នៅក្នុងស្រុក ដែលអនុញ្ញាតឱ្យពួកគេចូលទៅក្នុងកន្លែងបដិសណ្ឋារកិច្ច ឬព្រឹត្តិការណ៍សំខាន់ៗ។
- អភិបាលរដ្ឋគ្វីនស្លេន លោកស្រី Annastacia Palaszczuk បាននិយាយថា រដ្ឋរបស់លោកស្រី "នៅទីបំផុត នៅទីបំផុត នៅទីបំផុត" បានឈានដល់គោលដៅ 90 ភាគរយនៃការចាក់វ៉ាក់សាំងពីរដងសម្រាប់មនុស្សដែលមានអាយុ 16 ឆ្នាំឡើងទៅហើយ។
- រដ្ឋគ្វីនស្លេនបានកត់ត្រាចំនួនខ្ពស់បំផុតនៃការស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ចំនួន 24 នាក់ ក្នុងរយៈពេលរាយការណ៍ចុងក្រោយនេះ។
ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖
រដ្ឋញូសៅវែលកត់ត្រាករណីស្លាប់ចំនួន 20នាក់ ខណៈដែលមនុស្ស 1,906នាក់កំពុងព្យាបាលក្នុងមន្ទីរពេទ្យ និង 132នាក់នៅក្នុងបន្ទប់ ICU។ មានករណីឆ្លងថ្មីចំនួន 10,312ករណី។
រដ្ឋវិចថូរៀកត់ត្រាករណីស្លាប់ចំនួន 21នាក់ ខណៈដែលមនុស្ស 542នាក់កំពុងព្យាបាលក្នុងមន្ទីរពេទ្យ និង 71នាក់នៅក្នុងបន្ទប់ ICU។ មានករណីឆ្លងថ្មីចំនួន 9,908ករណី។
រដ្ឋគ្វីនស្លេនកត់ត្រាការស្លាប់ 24នាក់ និងអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ 542 នាក់ និង 44នាក់ក្នុងបន្ទប់ ICU។ មានករណីឆ្លងថ្មី 6,902ករណី។
រដ្ឋថាសម៉ាញៀបានកត់ត្រាករណីឆ្លងថ្មី 574ករណី 10នាក់នៅក្នុងមន្ទីរពេទ្យ និង២នាក់ស្លាប់។
ដែនដីរដ្ឋធានីអូស្រ្តាលីស្លាប់ម្នាក់ 54នាក់នៅក្នុងមន្ទីរពេទ្យ 1នាក់ក្នុងបន្ទប់ICUដែលត្រូវការម៉ាស៊ីនជំនួយដង្ហើម និងឆ្លងថ្មី 475ករណី។
សម្រាប់វិធានការដែលមាននាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃកូវីដ-១៩ ជាភាសារបស់លោកអ្នក សូមចូលមើលនៅ។
រដ្ឋនិងដែនដីដែលបានបង្កើតបែបបទចុះបញ្ជីការធ្វើតេស្តអង់ទីហ្សែនរហ័ស៖
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
និងកូវីដ-១៩ និង ព័ត៌មាននៃការធ្វើដំណើរជា
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០% និង ៨០%។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖