- រដ្ឋញូសៅវែលនៅថ្ងៃនេះបានរាយការណ៍ករណីឆ្លងថ្មីនៃកូវីដ-១៩ ដែលខ្ពស់ខុសពីធម្មតាគឺមានចំនួនជាង ៣០,០០០ករណី។
- ក្រសួងសុខាភិបាលរដ្ឋញូសៅវែល (NSW Health) បានពន្យល់ថា ប្រមាណជា១ម៉ឺនករណីនៃការធ្វើតេស្តរហ័ស កាលពីថ្ងៃអាទិត្យនិងថ្ងៃចន្ទ ត្រូវបានរាប់បញ្ចូលនៅក្នុងតួលេខថ្ងៃនេះ ដែលធ្វើឲ្យតួលេខកើនឡើង។ បើទោះបីជាដកចំនួននេះ ចំនួនករណីឆ្លងហាក់ដូចជានៅតែកើនឡើងដដែល។
- ចំនួនករណីឆ្លងកើនឡើងគួរឲ្យចាប់អារម្មណ៍ក៏បានកើតឡើងនៅក្នុងរដ្ឋនិងដែនដីមយយចំនួនផ្សេងទៀតក្នុងប្រទេសអូស្រ្តាលីផងដែរ ប៉ុន្តែអត្រាអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យមិនប៉ះពាល់ទេ។
- នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃនេះបានអះអាងថា ប្រជាជនអូស្ត្រាលីនឹងអាចចូលទៅក្នុងប្រទេសនេះបានដោយមិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ ចាប់ពីម៉ោង ១១និង៥៩នាទី យប់ថ្ងៃទី ១២ ខែមេសាទៅ ប្រសិនបើបានចាក់វ៉ាក់សាំងពេញលេញរួចហើយ។
- ប្រជាជនអូស្ត្រាលីនឹងក្លាយជាជនជាតិដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យត្រឡប់ចូលក្នុងប្រទេសនេះ ដែលបានបិទសម្រាប់ពិភពលោកទាំងមូល ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក ដោយប្រទេសផ្សេងទៀតដែលលើកលែងទិដ្ឋាការ នឹងត្រូវបានអនុញ្ញាតឱ្យចូលមកដោយមិនធ្វើចត្តាឡីស័ក ពីម៉ោង ១១និង៥៩នាទី យប់ថ្ងៃទី ១ ឧសភា។
- តម្រូវឲ្យមានលទ្ធផលតេស្តអវិជ្ជមានមុនពេលធ្វើដំណើរ ដែលអាចជា PCR ឬតេស្តរហ័ស(RAT)ដែលមានការត្រួតពិនិត្យ ឬLAMP។ RATs នឹងផ្តល់ជូននៅព្រលានយន្តហោះសម្រាប់ការធ្វើតេស្តនៅពេលមកដល់ និងនៅថ្ងៃទី៥ឬទី៦។
- ការដាក់ពាក្យសុំបើកនៅវេលាម៉ោង២រសៀលថ្ងៃនេះ សម្រាប់ជុំទីបី នៃកម្មវិធីគាំទ្រដល់អាជីវកម្មដែលរងផលប៉ះពាល់ពីកូវីដ-19) នៅក្នុងរដ្ឋថាសម៉ាញៀ។ អាជីវកម្មខ្នាតតូចនឹងអាចដាក់ពាក្យសុំប្រាក់ជំនួយចាប់ពី $1,000 ទៅ $10,000 ប្រសិនបើពួកគេធ្លាប់ខាតបង់ ឬបាត់បង់តម្រូវការអតិថិជនដោយសារតែកូវីដ-19 សម្រាប់អំឡុងពេលពី ថ្ងៃទី 15 កុម្ភៈ 2022 ដល់ថ្ងៃ 14 មីនា 2022 ។
- កិច្ចប្រជុំកាលពីម្សិលមិញនៃគណៈកម្មាធិការត្រៀមខ្លួនសម្រាប់ជំងឺកូវីដ-១៩ របស់រដ្ឋអូស្ត្រាលីខាងត្បូង មិនបាននាំមកនូវការផ្លាស់ប្តូរដែលរំពឹងទុក លើគោលនយោបាយពាក់ម៉ាស់ និងការដាក់ឱ្យនៅដាច់ដោយឡែកពីគេនោះទេ។ ម៉ាសមុខនៅតែបន្តជាកាតព្វកិច្ចនៅក្នុងរដ្ឋអូស្ត្រាលីខាងត្បូង នៅក្នុងអគារទីសាធារណៈដដែល។
- ស្នងការប៉ូលិសរដ្ឋអូស្រ្តាលីខាងត្បូង លោក Grant Stevens បាននិយាយថា ការសម្រេចចិត្តនេះគឺផ្អែកលើដំបូន្មានសុខភាព ដោយបន្ថែមថា លោករំពឹងថានឹងឃើញមានការផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ។
ស្ថិតិកូវីដ-១៩នៅក្នុងប្រទេសអូស្រ្តាលី៖
រដ្ឋញូសៅវែលបានកត់ត្រាអ្នកជំងឺចំនួន 1,016នាក់នៅក្នុងមន្ទីរពេទ្យ ជាមួយនឹង36នាក់ក្នុងបន្ទប់ICU។ មានករណីស្លាប់ចំនួន 5នាក់ និងឆ្លងថ្មីចំនួន 30,402ករណី។
រដ្ឋវិចថូរៀមានអ្នកជំងឺចំនួន 201នាក់នៅក្នុងមន្ទីរពេទ្យជាមួយនឹង 24នាក់ក្នុងបន្ទប់ICU និង 6នាក់ត្រូវការម៉ាស៊ីនជំនួយខ្យល់ដង្ហើម។ មានករណីស្លាប់ចំនួន 8នាក់និងឆ្លងថ្មីចំនួន 9,426ករណី។
រដ្ឋថាសម៉ាញៀបានកត់ត្រាករណីឆ្លងថ្មី 1,859ករណី និងស្លាប់ម្នាក់។ 18នាក់នៅក្នុងមន្ទីរពេទ្យនិង 2នាក់នៅក្នុងបន្ទប់ICU។
ដែនដីរដ្ឋធានីអូស្រ្តាលី ACT ឥឡូវនេះមាន 39នាក់នៅក្នុងមន្ទីរពេទ្យ 4នាក់ក្នុងបន្ទប់ICU និងមានករណីឆ្លងថ្មី 1,226ករណី។
រដ្ឋគ្វីនស្លេនមានករណីឆ្លងថ្មីចំនួន 6,136ករណី និងស្លាប់ 3នាក់។ 255នាក់នៅក្នុងមន្ទីរពេទ្យជាមួយនឹង 21នាក់ក្នុងបន្ទប់ICU។
រដ្ឋអូស្រ្តាលីខាងលិចមានករណីឆ្លងថ្មីចំនួន 6,062ករណី និងស្លាប់ 1នាក់។ 123នាក់នៅក្នុងមន្ទីរពេទ្យជាមួយនឹង 2នាក់ក្នុងបន្ទប់ICU។
ដែនដីភាគខាងជើងមានករណីឆ្លងថ្មីចំនួន 251ករណី និងស្លាប់ 3នាក់។ 24នាក់នៅក្នុងមន្ទីរពេទ្យជាមួយនឹង 4នាក់ក្នុងបន្ទប់ICU។
ស្វែងរកគ្លីនីកធ្វើតេស្តកូវីដ-១៩
ចុះបញ្ជីលទ្ធផលតេស្តរហ័ស (RAT) របស់អ្នកនៅទីនេះ ប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន