- នាយករដ្ឋមន្ត្រីរដ្ឋញ៉ូសៅវែល លោក Dominic Perrottet បានសារភាពថាមាន "សម្ពាធយ៉ាងខ្លាំង" លើប្រព័ន្ធសុខភាពរដ្ឋញ៉ូសៅវែល បន្ទាប់ពីរដ្ឋបានកត់ត្រាករណីថ្មីចំនួន 35,054 និងមនុស្ស 8 នាក់បានស្លាប់។
- នៅរដ្ឋញ៉ូសៅវែល ចំនួនអ្នកចូលមន្ទីរពេទ្យបានកើនឡើងដល់ 1,491 នាក់ កើនឡើងពី 1,344 កាលពីថ្ងៃអង្គារ។ បច្ចុប្បន្នមានមនុស្ស 119 នាក់កំពុងសម្រាកព្យាបាលមេរោគក្នុងបន្ទប់ ICU។
- Perrottet បានស្នើសុំប្រជាជន 2.5 លាននាក់ដែលឥឡូវនេះមានសិទ្ធិទទួលវ៉ាក់សាំងជំរុញ ឲ្យធ្វើការកក់ទុកការចាក់ដូសជំរុញរបស់ពួកគេនៅថ្ងៃនេះ។
- នាយករដ្ឋមន្រី្តរដ្ឋញ៉ូសៅវែល បាននិយាយថា ពួកគេកំពុងធ្វើការលើផែនការ ដើម្បីអោយក្មេងៗចូលថ្នាក់រៀនវិញ នៅថ្ងៃដំបូងនៃអាណត្តិចូលរៀន។ Perrottet និយាយថា ការធ្វើតេស្តអង់ទីហ្សែនរហ័ស (RATs) នឹងដើរតួយ៉ាងសំខាន់នៅពេលសាលារៀនបើកទ្វារវិញ។
- ការធ្វើតេស្តអង់ទីហ្សែនរហ័សនឹងត្រូវបានឧបត្ថម្ភសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាបក្រោមផែនការ ដែលត្រូវបាននាំយកទៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈរដ្ឋមន្ត្រីជាតិដោយនាយករដ្ឋមន្ត្រី។
- នាយករដ្ឋមន្ត្រីអូស្ត្រាលីខាងត្បូង លោក Steven Marshall បាននិយាយថា រដ្ឋនឹងផ្លាស់ប្តូរវិធីធ្វើតេស្តដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់ខ្លួនពីការធ្វើតេស្ត PCR ទៅ RATs នៅប៉ុន្មានថ្ងៃខាងមុខនេះ។
- រថយន្តសង្គ្រោះបន្ទាន់រដ្ឋវិចថូរៀ ត្រូវបានបង្ខំឱ្យប្រកាស "កូដក្រហម" ពេញមួយយប់ បន្ទាប់ពីបានជួបប្រទះនូវតម្រូវការដ៏លើសលប់សម្រាប់សេវាកម្មរបស់ខ្លួននៅទូទាំងទីក្រុងមែលប៊ិន ។
- នៅរដ្ឋវិចថូរៀ មានមនុស្សចំនួន 591 នាក់នៅក្នុងមន្ទីរពេទ្យរដ្ឋដោយសារជំងឺកូវីដ-១៩19 កាលពីថ្ងៃពុធ។
- ប្រធានសមាគមវេជ្ជសាស្ត្រអាហ្រ្វិកខាងត្បូង Angelique Coetzee និយាយថាវ៉ារ្យ៉ង់អូមីក្រុង មិនសូវធ្ងន់ធ្ងរទេដោយសារចំនួនអ្នកជំងឺថ្មីនេះ ដែលស្ថិតក្នុងការថែទាំជំងឺធ្ងន់ទាបជាងអ្នកដែលទទួលឆ្លង Delta កាលពីឆ្នាំមុន។
- សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងកូវីដ-១៩ មួយលាននាក់ក្នុងមួយថ្ងៃ ដោយបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ។
ចំណែកឯស្ថិតិឆ្លងថ្មីនៃកូវីដ-១៩នៅថ្ងៃនេះ៖
រដ្ឋញ៉ូសៅវែលកត់ត្រាករណីឆ្លងថ្មីចំនួន 35,054 ករណី និងស្លាប់ 8 នាក់។
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន 17,636 ករណី និងស្លាប់ 11 នាក់។
រដ្ឋគ្លីនស្លិនកត់ត្រាករណីឆ្លងថ្មីចំនួន 6,781 ករណី
អូស្ត្រាលីខាងត្បូងកត់ត្រាករណីឆ្លងថ្មី 3,493 ករណី
ACT កត់ត្រា 810 ករណី
រដ្ឋតាសស្មានៀឆ្លងថ្មី 867 ករណី
សម្រាប់វិធានការដែលមាននាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃកូវីដ-១៩ ជាភាសារបស់លោកអ្នក សូមចូលមើលនៅ។
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
និងកូវីដ-១៩ និង ព័ត៌មាននៃការធ្វើដំណើរជា
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០% និង ៨០%។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖