បច្ចុប្បន្នភាពកូវីដ-១៩៖ ប្រធានមន្រ្តីសុខាភិបាលថា ប្រព័ន្ធសុខភាពអូស្ត្រាលីកំពុង 'ទប់ទល់បានយ៉ាងល្អ' និងត្រៀមសម្រាប់វ៉ារ្យ៉ង់ថ្មី

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។

Frontline workers handle incoming patients details at St Vincent's Hospital Emergency Department. (file)

Frontline workers handle incoming patients details at St Vincent's Hospital Emergency Department. (file) Source: Getty Images/Lisa Maree Williams/

នៅថ្ងៃពុធនេះ ប្រធានមន្រ្តីសុខាភិបាល​លោក Paul Kelly បាន​ប្រាប់​សវនាការប៉ាន់ស្មាន​ព្រឹទ្ធិសភាថា មន្ទីរពេទ្យ​នៅ​ក្នុងប្រទេស​អូស្រ្តាលី​ "ទប់ទល់បានយ៉ាងល្អ" ជាមួយ​នឹង​រលក​កូវីដ-១៩​នាពេល​បច្ចុប្បន្ននេះ។

លោកបាននិយាយថា ប្រព័ន្ធ​សុខាភិបាល​អូស្រ្តាលី​ស្ថិតក្នុងទីតាំង​ដ៏ល្អ​ទប់ទល់នឹង​វ៉ារ្យង់​ថ្មីៗ​នាពេល​អនាគត។

លោកសាស្រ្តាចារ្យ Kelly បាន​និយាយថា អូស្រ្តាលី​​នឹង​ផ្តោតជាសំខាន់​ទៅលើ​ការ​កាត់បន្ថយ​គ្រោះថ្នាក់​នៃប្រជាជន​ដែល​វិវត្តន៍ទៅជា​ជំងឺ​ធ្ងន់ធ្ងរ ជាជាង​ផ្តោតលើ​ការ​កាត់បន្ថយ​ការ​ឆ្លង​ ក្នុង​ពេល​អនាគត។

រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​រដ្ឋញូសៅវែល លោក Brad Hazzard បាន​ធ្វើតេស្ត​ឃើញ​មានកូវីដវិជ្ជមាន។ លោក Hazzard បានចាក់វ៉ាក់សាំង​ពេញលេញរួចហើយ និងគ្រោង​ចូលរួម​កិច្ច​ប្រជុំការងារ​ពីចម្ងាយ។

រដ្ឋនេះបានកត់ត្រាការកើនឡើងនៃចំនួនករណីឆ្លងថ្មីនៃកូវីដ-១៩ និង​ការ​ស្លាប់។ នៅថ្ងៃពុធនេះ គេបានរាយការណ៍ករណីថ្មីចំនួន 24,151ករណី និងស្លាប់ចំនួន 15 នាក់ បើប្រៀបធៀបទៅនឹងករណីឆ្លងថ្មីកាល​ពីថ្ងៃអង្គារមានចំនួន 19,183 ករណីនិងស្លាប់ចំនួន 12 នាក់។

រដ្ឋវិចថូរៀត្រូវចែកចាយឧបករណ៍តេស្តអង់ទីហ្សែនរហ័សចំនួន 16 លានតេស្ត ដោយឥតគិតថ្លៃ ចាប់ពីសប្តាហ៍នេះ ជូនដល់កូនសិស្ស បុគ្គលិក និងកុមារនៅទូទាំងប្រព័ន្ធអប់រំ រហូតដល់យ៉ាងហោចណាស់ 4 សប្តាហ៍ដំបូងនៃត្រីមាសទី 2 ។

កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រី Scott Morrison បានជំរុញឱ្យអភិបាលរដ្ឋនានា​បន្ធូរបន្ថយច្បាប់ផ្តាច់ខ្លួន​ឯង​ចេញ​ឆ្ងាយ​ពីគេ សម្រាប់​អ្នកដែល​មាន​ទំនាក់ទំនងជិតស្និទ្ធទៅនឹង​ករណី​វិជ្ជមាន ទោះបីជាមានការព្រមានថា ករណីឆ្លងអាចកើនឡើងក្នុងរដូវរងាក៏ដោយ។

អាជ្ញាធរសុខាភិបាលអូស្ត្រាលីកំពុងតាមដានយ៉ាងដិតដល់នូវជំងឺរាតត្បាតសកលកូវីដ-19 និងការលេចចេញនូវប្រភេទ COVID-19 វ៉ារ្យង់ថ្មី 'XE'។ គេជឿថាវ៉ារ្យ៉ង់ថ្មីនេះ គឺជាការឆ្លងរវាង BA.1 ដែលជាប្រភេទដើមនៃ Omicron និង BA.2 ដែលត្រូវបានគេស្គាល់ថា 'stealth Omicron' ។

XE ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងចក្រភពអង់គ្លេសកាលពីបីខែមុន។ អ្នកស្រាវជ្រាវជឿថាវាអាចឆ្លងបានឆាប់ជាង BA.2 ដល់ទៅ 10 ភាគរយ ប៉ុន្តែត្រូវការការស្រាវជ្រាវបន្ថែមទៀត។

ដែនដីភាគខាងជើង​បានបន្ធូរបន្ថយ​នូវ។ ឧទាហរណ៍ អ្នកស្រុកមិនចាំបាច់​ត្រូវ​បង្ហាញ​ភស្តុតាងចាក់វ៉ាក់សាំង​ទៀតទេ​នៅពេល​ចូលទៅ បារ ផាប់ ក្លឹបរាត្រី ភោជនីយដ្ឋាន កាស៊ីណូ រោងកុន និង​រោងល្ខោនជាដើម។

អ្នកជំនាញផ្នែករោគរាតត្បាតអូស្ត្រាលីជឿថា ចំនួនករណីពិតប្រាកដនៃ COVID-19 នៅក្នុងប្រទេសអាចខ្ពស់ជាងនេះ ដោយសារហេតុផលជាច្រើន រួមទាំងមនុស្សដែលមិនមានរោគសញ្ញា និងអ្នកដែលមិនបានធ្វើតេស្ត RAT ឬ PCR ផងដែរ។

អង្គការសុខភាពពិភពលោកបានផ្អាកការផ្គត់ផ្គង់ថ្នាំ Covaxin ដែលជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញ 'កង្វះនៃការអនុវត្តផលិតកម្មល្អ'។ WHOបានស្នើឱ្យប្រទេសដែលប្រើប្រាស់វ៉ាក់សាំងនេះ ចាត់វិធានការសមស្រប។

ប្រទេសអូស្ត្រាលីទទួលយកវ៉ាក់សាំង Covaxin (Bharat Biotech) សម្រាប់គោលបំណងធ្វើដំណើរ។


ស្ថិតិកូវីដ-19នៅ​ក្នុងប្រទេស​អូស្រ្តាលិ​សម្រាប់​ថ្ងៃទី 6 មេសា ឆ្នាំ​2022COVID-19 Australian Stats for 6 April 2022

រដ្ឋញូសៅវែល៖ ករណី​ឆ្លង​ថ្មី 24,151 ករណី, 1,444នាក់នៅក្នុងមន្ទីរពេទ្យ, 51 នៅក្នុងបន្ទប់ ICU និង 15 នាក់ស្លាប់។

រដ្ឋវិចថូរៀ៖ ករណី​ឆ្លង​ថ្មី 12,150 ករណី, 331នាក់នៅក្នុងមន្ទីរពេទ្យ, 16 នៅក្នុងបន្ទប់ ICU និង 3 នាក់ស្លាប់។

រដ្ឋគ្វីនស្លេន៖ ករណី​ឆ្លង​ថ្មី 8,534 ករណី, 468 នាក់នៅក្នុងមន្ទីរពេទ្យ, 14 នៅក្នុងបន្ទប់ ICU និង 1 នាក់ស្លាប់។

រដ្ឋអូស្រ្តាលីខាងលិច៖ ករណី​ឆ្លង​ថ្មី 8,499 ករណី, 259 នាក់នៅក្នុងមន្ទីរពេទ្យ, 9 នៅក្នុងបន្ទប់ ICU និង 5 នាក់ស្លាប់ ដែល​រួមបញ្ចូល​ការស្លាប់​ពីមុន​៤នាក់។

រដ្ឋថាសម៉ាញៀ៖ ករណី​ឆ្លង​ថ្មី 2,408 ករណី, 39 នាក់នៅក្នុងមន្ទីរពេទ្យ, 1 នៅក្នុងបន្ទប់ ICU និង 1 នាក់ស្លាប់។

ដែនដីភាគខាងជើង៖ ករណី​ឆ្លង​ថ្មី 513ករណី, 20 នាក់នៅក្នុងមន្ទីរពេទ្យ, 0 នៅក្នុងបន្ទប់ ICU និង0 នាក់ស្លាប់។  


 


 




ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩



ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន



ស្វែងរក  នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ 

នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពី



 

អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ


Share
Published 6 April 2022 2:42pm
Updated 6 April 2022 2:53pm


Share this with family and friends