បច្ចុប្បន្នភាពកូវីដ-១៩៖ កាត់បន្ថយចន្លោះពេលកម្រិតនៃការចាក់វ៉ាក់សាំងជំរុញមកត្រឹម ៤ ខែ

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។

NSW COVID-19 testing in Redfern

NSW COVID-19 testing in Redfern Source: AAP Image/MICK TSIKAS

  • រដ្ឋាភិបាលសហព័ន្ធនឹងកាត់បន្ថយចន្លោះពេលរវាងការចាក់លើកទី 2 របស់ប្រជាជន និងការចាក់វ៉ាក់ជំរុញមកត្រឹមតែ 4 ខែ បន្ទាប់ពីការណែនាំពីក្រុមប្រឹក្សាបច្ចេកទេសអូស្ត្រាលីស្តីពីការចាក់ថ្នាំបង្ការ។
  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល Greg Hunt បាននិយាយថា ចន្លោះពេលនឹងត្រូវធ្វើឡើងរយៈពេលបួនខែចាប់ពីថ្ងៃទី 4 ខែមករា និងដល់បីខែ ចាប់ពីថ្ងៃទី 31 ខែមករា។
  • ប្រធានផ្នែកសុខភាពលោក Paul Kelly មានប្រសាសន៍ថា ចំនួនករណីគឺមិនមែន "សំខាន់បំផុត" ទេ ប៉ុន្តែរឿងសំខាន់គឺ លើកទឹកចិត្តឲ្យទទួលប្រជាជាចាក់វ៉ាក់សាំងជំរុញរបស់ពួកគេ។ 
  • នៅរដ្ឋញ្ញូសៅវែល មានការដាក់កំហិតឲ្យពាក់ម៉ាស់នៅក្នុងផ្ទះ លើកលែងតែផ្ទះឯកជន ច្បាប់នេះបានចូលជាធរមានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 27 ខែមករា។ ការកំណត់ដង់ស៊ីតេនៃកន្លែងបដិសណ្ឋារកិច្ច និងការចូលមើលកូដ QR ចាំបាច់នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 27 ខែធ្នូ ដល់ថ្ងៃទី 27 ខែមករា។
  • រដ្ឋវិចថូរៀ ចាប់ផ្តើមការដាក់កំហិតឲ្យពាក់ម៉ាស នៅថ្ងៃព្រហស្បតិ៍ ហើយប្រទេសអូស្ត្រាលីភាគខាងលិចតម្រូវឱ្យពាក់ម៉ាស់ នៅកន្លែងសាធារណៈ នៅក្នុងផ្ទះ និងក្លឹបរាត្រីទាំងអស់រហូតដល់ថ្ងៃទី 28 ខែធ្នូ។
  • អ្នកធ្វើដំណើរក្នុងរដ្ឋវិចថូរៀ ប្រឈមនឹងការពន្យារពេល ដោយសារបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍តម្រូវឱ្យនៅដាច់ដោយឡែកនៅថ្ងៃណូអែល។
  • តារាងនៃតំបន់ប៉ះពាល់ដោយសារកូវីដ១៩នៅទីក្រុងផឺកមានចំនួនកើនឡើង ខណៈពេល ដែលអាជ្ញាធរប្រញាប់ប្រញាល់ស្វែងរក ថាតើមេរោគត្រូវបានរីករាលដាលដោយអ្នកផ្ទុកមេរោគមកពីរដ្ឋឃ្វីនស្លិនដែរឬទេ។
 

ស្ថិតិឆ្លងថ្មីនៃ​កូវីដ-១៩នៅថ្ងៃនេះ៖

រដ្ឋញូសៅវែល​កត់ត្រាករណី​ឆ្លង​ថ្មីក្នុងសហគមន៍ ៥,៦១២ ករណី និង​ស្លាប់​ ១នាក់។

រដ្ឋវិចថូរៀ​បានកត់ត្រា​ករណី​ឆ្លង​ថ្មី ២,០៩៥ ករណី និង​ស្លាប់ ៨នាក់។

រដ្ឋគ្វីនស្លេន​កត់ត្រា​ករណី​ឆ្លង​ថ្មី ៥៨៩ករណី

ACT កត់ត្រា ១០២ ករណី

និង រដ្ឋតាសស្មានៀឆ្លងថ្មី ២៧ ករណី

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅ



ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖

ការធ្វើដំណើរ៖

ជំនួយហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% 



 



 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖     



ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 
 


Share
Published 24 December 2021 2:50pm
Updated 24 December 2021 3:20pm
By SBS/ALC Content
Source: SBS


Share this with family and friends