- អ្នកធ្វើតេស្តអង់ទីហ្សែនរហ័សដែលរកឃើញថាវិជ្ជមាន នឹងមិនត្រូវបានតម្រូវឱ្យធ្វើតេស្ត PCR ដើម្បីបញ្ជាក់ការឆ្លងទៀតទេ ក្រោមការផ្លាស់ប្តូរដែលណែនាំដោយគណៈរដ្ឋមន្ត្រីជាតិកាលពីថ្ងៃពុធ។
- ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩ នៅរដ្ឋញ៉ូសៅវែល និងរដ្ឋវិចថូរៀ មានការកើនឡើងយ៉ាងខ្លាំងមួយទៀត។
- គិតត្រឹមម៉ោង 8 យប់ថ្ងៃពុធ មានអ្នកជំងឺ 1,609 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរដ្ឋញ៉ូសៅវែល កើនឡើងពីចំនួន 1,491 នាក់ដែលបានរាយការណ៍កាលពី 24 ម៉ោងមុន។ មានអ្នកជំងឺ 131 នាក់កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់ព្យាបាលជំងឺធ្ងន់។
- នៅរដ្ឋវិចថូរៀ មានអ្នកជំងឺ 631 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលកើនឡើងកាលពីថ្ងៃមុនចំនួន 591 នាក់។ រដ្ឋនេះមានអ្នកជំងឹ 100 នាក់នៅក្នុងបន្ទប់ព្យាបាលជំងឺធ្ងន់ ។
- ឥឡូវនេះមានអ្នកជំងឺចំនួន 284 នាក់នៅក្នុងមន្ទីរពេទ្យក្នុងរដ្ឋគ្វីនស្លិន ដែលជាការកើនឡើងពីអ្នកជំងឺ 265 នាក់កាលពីថ្ងៃពុធ។ មានអ្នកជំងឺ 12 នាក់នៅក្នុងបន្ទប់ព្យាបាលជំងឺធ្ងន់ ។
- ដែនកំណត់ដង់ស៊ីតេនឹងត្រូវបានណែនាំឡើងវិញនៅក្នុងរដ្ឋវិចថូរៀ ចាប់ពីម៉ោង 11:59 យប់នេះ ហើយវាជាកំហិត សម្រាប់ការរាយការណ៍អំពីលទ្ធផលវិជ្ជាមាននៃការធ្វើតេស្តអង់ទីហ្សែនរហ័ស ទៅកាន់មន្ទីរសុខាភិបាល។
- ផ្នែកសុខាភិបាលរដ្ឋញ៉ូសៅវែលបានបង្ហាញថា បុរសដែលចាក់ថ្នាំវ៉ាក់សាំងយ៉ាងពេញលេញក្នុងវ័យ 20 ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដនៅក្នុងមន្ទីរពេទ្យ ដោយពុំមានលក្ខខណ្ឌអ្វីជាមូលដ្ឋាននោះទេ។
- ប្រទេសអង់គ្លេសបានប្រកាសថាអ្នកមកដល់ដែលមានវ៉ាក់សាំងពេញលេញ រួមជាមួយនឹងអ្នកដែលមានអាយុក្រោម 18 ឆ្នាំ នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេស ដោយមិនចាំបាច់បង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាននោះទេ ចាប់ពីម៉ោង 4 ព្រឹក ថ្ងៃទី 7 ខែមករានេះតទៅ។
ចំណែកឯស្ថិតិឆ្លងថ្មីនៃកូវីដ-១៩នៅថ្ងៃនេះ៖
រដ្ឋញ៉ូសៅវែល កត់ត្រាករណីឆ្លងថ្មី 34,994 ករណី និងស្លាប់ 6 នាក់។
រដ្ឋវិចថូរៀ បានកត់ត្រាករណីឆ្លងថ្មី 21,997 ករណី និងស្លាប់ 6 នាក់។
រដ្ឋគ្លីនស្លិន កត់ត្រាករណីឆ្លងថ្មី 10,332 ករណី និងស្លាប់ម្នាក់។
រដ្ឋតាសស្មានៀឆ្លងថ្មី 751 ករណី
សម្រាប់វិធានការដែលមាននាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃកូវីដ-១៩ ជាភាសារបស់លោកអ្នក សូមចូលមើលនៅ។
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
និងកូវីដ-១៩ និង ព័ត៌មាននៃការធ្វើដំណើរជា
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-១៩ (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០% និង ៨០%។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖