- មេដឹកនាំតាមបណ្តារដ្ឋបានព្រមព្រៀងគ្នាលើនិយមន័យនៃពាក្យ "អ្នកប៉ះពាល់ ឬនៅជិតករណីវិជ្ជមាន" ហើយបានចូលជាធរមាននៅរដ្ឋញូសៅវ៉េល វិកថូរៀ រដ្ឋធានីខេនបេរ៉ា និងរដ្ឋឃ្វីនឡែន។
- រដ្ឋ Tasmania និងអនុវត្តតាមនិយមន័យថ្មីនេះចាប់ពីថ្ងៃស្អែកនេះ។ Western Australia និង Northern Territory នឹងធ្វើការប្រកាសប៉ុន្មានថ្ងៃខាងមុខនេះ ខណៈ South Australia បដិសេធនិយមន័យថ្មីនេះ។
- "អ្នកប៉ះពាល់ ឬនៅក្បែរអ្នកវិជ្ជមាន" ត្រូវបានផ្តល់និយមន័យថា បុគ្គលណាមួយដែលបានរស់នៅ ឬបានស្ថិតនៅក្នុងបរិយាកាសដូចរស់នៅក្នុងផ្ទះ ជាមួយអ្នកមានវិជ្ជមានកូវិដ-19 យ៉ាងហោចណាស់រយៈពេល 4ម៉ោង។
- ផ្ទុយទៅនឹងការប្រកាសកាលពីម្សិលមិញនេះ ប្រធានមន្ត្រីសុខាភិបាលរដ្ឋ South Australia មានប្រសាសន៍ថាអ្នកប៉ះពាល់ ឬនៅជិតអ្នកវិជ្ជមានក៏រួមបញ្ចូលផងដែរនូវជនទាំងឡាយណាដែលបានចំណាយពេលលើសពី 15នាទីជាមួយអ្នកមានវិជ្ជមានកូវិដ។
- តាមបណ្តារដ្ឋភាគច្រើន អ្នកមានវិជ្ជមានកូវិដ-19 និងអ្នកប៉ះពាល់ ឬនៅជិត ត្រូវតែធ្វើចត្តាឡីស័ក 7ថ្ងៃ និងធ្វើតេស្តរហ័សនៅថ្ងៃទី 6។ នៅ South Australia រយៈពេលធ្វើចត្តាឡីស័កមាន 10ថ្ងៃ។
- រដ្ឋ Tasmania នឹងឈប់តម្រូវឲ្យអ្នកធ្វើដំណើរឆ្លងកាត់រដ្ឋធ្វើតេស្តរកកូវិដដោយម៉ាស៊ីនធំ PCR ទៀតហើយ ចាប់ពីថ្ងៃទី1 មករា ស្អែកនេះ។
- កុមារវ័យក្រោម ២ឆ្នាំមួយរូបដែល ឆ្លងកូវិដ-19 បានស្លាប់នៅ South Australia ទោះបីជាមូលហេតុពិតប្រាកដបណ្តាលឲ្យកុមារនេះស្លាប់មិនទាន់បានកំណត់ជាក់ច្បាស់ក៏ដោយ។
- ប្រទេសអូស្ត្រាលសម្រេចបានគោលដៅថ្មីមួយទៀតដោយពលរដ្ឋមានអាយុលើសពី 16 ចំនួន 90% នៅទូទាំងប្រទេសបានចាក់វ៉ាក់សាំងបង្ការកូវិដ-19 បានពីរដូសរួចរាល់ហើយ។
- តម្លៃឧបករណ៍ធ្វើតេស្តរហ័សរកកូវិដ-19 កើនឡើងខ្ពស់ខណៈការផ្គត់ផ្គង់មានការធ្លាក់ចុះ ដោយមានសេចក្តីរាយការណ៍មកថាឱសថស្ថានមួយកន្លែងនៅទីក្រុងស៊ីដនីយ៍លក់ក្នុងតម្លៃ 25ដុល្លារសម្រាប់ឧបករណ៍ធ្វើតេស្តមួយលើក។
ស្តិតិកូវិដ-19
រដ្ឋញូសៅវ៉េលមានការឆ្លងកូវិដ-19 ថ្មីចំនួន 21151 ករណី និងស្លាប់ 6នាក់ ខណៈរដ្ឋវិកថូរៀមានឆ្លងថ្មីចំនួន 5919 ករណី និងស្លាប់ 7នាក់។ រដ្ឋឃ្វីនឡែនមានឆ្លងថ្មីចំនួន 3118 ករណី និងរដ្ឋ Tasmania មានការឆ្លងថ្មីចំនួន 137 ករណី។
សម្រាប់វិធានការណ៍ផ្សេងៗដែលមានជាធរមានដើម្បីឆ្លើយតបនឹងរោគរាតត្បាតកូវិដ-19 ជាភាសារបស់អ្នក សូមមើល