ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- រដ្ឋវិចថូរៀផ្តោតលើអត្រាចាក់វ៉ាក់សាំងជនពិការ
- រដ្ឋញូសៅវែលសម្រេចបានគោលដៅចាក់វ៉ាក់សាំង២ដូស្ត៧០%
- ACT ស្ថិតនៅលើគន្លងក្លាយជាទីក្រុងដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ជាងគេនៅលើពិភពលោក
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១,៦៣៨ករណី និងស្លាប់២នាក់។
ចាប់ពីថ្ងៃនេះទៅ តំបន់ក្រហមដែលមិនត្រូវបានបិទខ្ទប់នៅក្នុងរដ្ឋញូសៅវែល និង ACT ត្រូវបានចាត់ថ្នាក់សាជាថ្មីជាតំបន់ពណ៌ទឹកក្រូច ដែលអនុញ្ញាតឲ្យប្រជាជនរដ្ឋវិចថូរៀរាប់ពាន់នាក់ដែលជាប់គាំងនៅទីនោះអាច
ចាប់ពីថ្ងៃស្អែក ថ្ងៃទី៨ ខែតុលា ប្រជាជនដែលមានពិការភាពអាចទៅចាក់វ៉ាក់សាំងបានដោយមិនចាំបាច់មានការណាស់ជួបជាមុននោះទេ នៅតាមមណ្ឌលចាក់វ៉ាក់សាំងរដ្ឋ។ រដ្ឋនេះក៏នឹងបើកមណ្ឌលចាក់វ៉ាក់សាំងចល័តចំនួន១០កន្លែងសម្រាប់ចាក់វ៉ាក់សាំងជូនដល់អ្នកដែលមានពិការភាព នៅក្នុងតំបន់ដែលបារម្ភ។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន៥៨៧ករណី និងស្លាប់៨នាក់។
លោកអភិបាលរដ្ឋ Dominic Perrottet បានប្រកាសពីការផ្លាស់ប្តូរផែនការបើកឡើងវិញរបស់រដ្ឋនេះ បន្ទាប់ពីសម្រេចបានអត្រានៃការចាក់វ៉ាក់សាំងពេញលេញចំនួន៧០%។
ចាប់ពីថ្ងៃចន្ទ ទី១១ ខែតុលា ការជួបជុំនៅខាងក្នុងផ្ទះនឹងកើនឡើងទ្វេដង គឺអាចទទួលភ្ញៀវបាន១០(មិនរាប់កុមារ) និងការជួបជុំនៅទីវាលខាងក្រៅនឹងកើនឡើងពី ២០នាក់ ទៅ៣០នាក់។
ចំនួនកំណត់សម្រាប់ពិធីរៀបមង្គលការនៅទីខាងក្រៅអគារ និងបុណ្យសពនឹងកើនឡើងទ្វេដង គឺឡើងពី៥០នាក់ ទៅ១០០នាក់។ អាងហែលទឹកនៅក្នុងអគារក៏នឹងអាចបើកឡើងវិញបានផងដែរ។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន៤១នាក់់។
ACT បានក្លាយជាដែនដីដំបូងគេបង្អស់នៅក្នុងប្រទេសអូស្រ្តាលី ដែលមានអត្រាចាក់វ៉ាក់សាំងដូស្តដំបូងឡើងលើស៩៦% សម្រាប់ប្រជាជនដែលមានអាយុ១២ឆ្នាំឡើងទៅ។
ចុចត្រង់នេះដើម្បី
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋគ្វីនស្លេនបានកត់ត្រាករណីឆ្លងថ្មីក្នុងសហគមន៍សូន្យករណីមួយថ្ងៃទៀតហើយ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖