បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលប្រកាសឲ្យមានការជួបជុំពិសេសសម្រាប់មិត្តភក្តិ ខណៈកំណត់ត្រានៅរដ្ឋវិចថូរៀឡើងលើស៦០០ករណី

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។

Extremists' blasted as hundreds march in Melbourne during another vaccine protest

Extremists' blasted as hundreds march in Melbourne during another vaccine protest Source: AAP/James Ross

ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរ​ជារៀងរាល់ថ្ងៃ​នៅលើ ឬ​នៅលើ

  • តំបន់ Byron, Kempsey និង Tweed នៅក្នុង​រដ្ឋ​ញូសៅវែល​ត្រូវ​ត្រឡប់ចូល​ក្នុងការបិទខ្ទប់​​វិញ
  • រដ្ឋវិចថូរៀ​មាន​ករណី​សកម្ម​នៃ​កូវីដ-១៩ជាង​៦,០០០​ករណី
  • ACT ប្រកាស​ប្រាក់ជំនួយ​បន្ថែម​សម្រាប់​សេវាកម្ម​សុខភាព​ផ្លូវចិត្ត

រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១,០២២ករណី និងស្លាប់១០នាក់។ បច្ចុប្បន្ន ៥៣%នៃប្រជាជន​ដែល​មាន​សិទ្ធិ​ ​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញរួចហើយ។

តំបន់រដ្ឋាភិបាល​មូលដ្ឋាន Byron Shire, Kempsey និង Tweed នឹង​ត្រូវ​បិទខ្ទប់​រយៈពេល​៧ថ្ងៃ​ចាប់​ពីម៉ោង​៥ល្ងាចនេះ បន្ទាប់​ពីករណិ​វិជ្ជមាន​កូវីដ​ម្នាក់​ពី​ទីក្រុង​ស៊ីដនី​បាន​ទៅ​​សហគមន៍​​ដែល​ស្ថិតនៅ​ឆ្នេរភាគខាង​ជើង​នៃ​រដ្ឋ​ញូសៅវែល​ទាំងនេះ។

ចាប់​ពីថ្ងៃនេះ​ទៅ មិត្ត​ភក្តិ​ដែល​មាន​អាយុ​ក្រោម​១៨ឆ្នាំ​មួយក្រុម​៣នាក់ អាច​ទៅ​លេង​ផ្ទះគ្នា​ទៅវិញ​ទៅមក​បាន ប្រសិន​បើ​ពួកគេ​រស់នៅ​ក្នុង​រង្វង់​៥គីឡូម៉ែត្រ​ពីគ្នា និង​នៅ​ក្នុង​តំបន់​រដ្ឋាភិបាល​មូលដ្ឋាន​តែមួយ។  ការជួបជុំពិសេសសម្រាប់មិត្តភក្តិ ឬ "friends bubble" នេះ ​គឺអនុញ្ញាត​តែ​ចំពោះក្រុមគ្រួសារ​ដែល​មនុស្ស​ពេញ​វ័យ​ទាំងអស់​បាន​ចាក់វ៉ាក់សាំង​ពេញ​លេញ​រួចរាល់​ហើយតែប៉ុណ្ណោះ។ 

អង្គការកាកបាទក្រហមអូស្រ្តាលី​​ផ្តល់​ជូន​នូវ) ដល់​ប្រជាជន​ដែល​កាន់ទិដ្ឋាការ​បណ្តោះអាសន្ន​ ឬអ្នកដែល​គ្មាន​ទិដ្ឋា​ការ​ ដែល​រងផលប៉ះពាល់​ដោយសារតែ​ការ​បិទខ្ទប់​នៅ​ក្នុង​រដ្ឋ​ញូសៅវែល។

កក់ទុកសម្រាប់​នៅថ្ងៃនេះ ។   

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ៦០៣ករណី  និងស្លាប់ម្នាក់។

នៅទូទាំងទីប្រជុំជន​ទីក្រុងម៉ែលប៊ន (Metropolitan Melbourne), Geelong, the Surf Coast, Ballarat និង Mitchell Shire, ឧស្សាហកម្មសំណង់​ត្រូវ​បាន​បិទរយៈពេល​២សប្តាហ៍ បន្ទាប់​ពី​មាន​ការ​ផ្ទុះឡើង​នៃ​ករណី​ឆ្លង​មួយចំនួន​នៅ​ក្នុង​វិស័យ​សាងសង់​​នេះ។  បច្ចុប្បន្ន​ មានករណី​វិជ្ជមាន ៤០៣ករណី ទាក់ទងទៅ​នឹងឧស្សាហកម្មនេះ ដែលពាក់ព័ន្ធ​​នឹង​ការ​វិលត្រឡប់​ទៅ​កាន់កាន់​ការដ្ឋាន​សាងសង់​ ១៨៦កន្លែង។

រដ្ឋវិចថូរៀ​នឹង​ទទួលបាន​ថ្នាំវ៉ាក់សាំង​ Moderna ជាង​៣០០,០០០ដូស្ត​នៅទូទាំង​រដ្ឋ។

ស្វែងរក ដែលនៅក្បែរលោកអ្នក។      

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រា​ករណី​ឆ្លង​ថ្មីនៅក្នុងស្រុកចំនួន​ ១៦ករណី។ 

អភិបាល​ដែនដីលោក Andrew Barr បាន​ប្រកាស​ប្រាក់ជំនួយ​បន្ថែម ១៤លានដុល្លារ​ដើម្បី​គាំទ្រ​ដល់​សេវាកម្ម​សុខភាព​ផ្លូវចិត្ត គ្រឿង​ស្រវឹង និង​សេវាកម្ម​គ្រឿងញៀនដទៃទៀត​នៅទូទាំង​ដែនដីនេះ។

Chief Minister Andrew Barr has announced $14 million of additional funding to support mental health, alcohol and other drug services across the territory.

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share

Published

By SBS/ALC Content
Source: SBS


Share this with family and friends