- រដ្ឋញ៉ូសៅវែល បានបង្កើតកំណត់ត្រាជាតិថ្មីនៃករណីកូវីដ បន្ទាប់ពីបានកត់ត្រាករណីថ្មីចំនួន ៩២,២៦៤ ករណី ដោយរួមបញ្ចូលលទ្ធផលវិជ្ជមាននៃតេស្តអង់ទីហ្សែនរហ័ស នៅក្នុងតួលេខជាលើកដំបូង។
- ក្នុងចំណោមករណីសរុបដែលបានរាយការណ៍នៅក្នុងរដ្ឋញ៉ូសៅវែល ៣០,៨៧៧ ករណី គឺទទួលបានពីការធ្វើតេស្ត PCR ខណៈពេលដែល ៦១,៣៨៧ ករណី ទទួលបានពីការធ្វើតេស្តអង់ទីហ្សែនរហ័ស។
- ប្រព័ន្ធរាយការណ៍សម្រាប់លទ្ធផលអង់ទីហ្សែនរហ័សនៅក្នុងរដ្ឋញ៉ូសៅវែល បានដាក់ឲ្យដំណើរការនៅព្រឹកថ្ងៃពុធ ទី១២ ហើយថ្ងៃនោះ វាជាថ្ងៃដែលត្រូវបានគេដាក់កំហិតឲ្យប្រជាជន រាយការណ៍លទ្ធផលតេស្តរបស់ពួកគេ ដែលបានធ្វើឡើង ចាប់តាំងពីដើមឆ្នាំ។
- រដ្ឋញ៉ូសៅវែល ក៏បានកត់សម្គាល់ថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួននៃជំងឺរាតត្បាតផងដែរ រហូតមកដល់ពេលនេះ បន្ទាប់ពីមនុស្ស ២២ នាក់ដែលមានមេរោគបានបាត់បង់ជីវិត។
- រដ្ឋវិចថូរៀ បានកត់ត្រាករណីថ្មីចំនួន ៣៧, ១៦៩ និងការស្លាប់ចំនួន ២៥ នាក់ ខណៈពេលដែលមានអ្នកជំងឺ ៩៥៣ នាក់នៅក្នុងមន្ទីរពេទ្យរបស់រដ្ឋ រួមទាំង ១១១ នៅក្នុងការព្យាបាលជំងឺធ្ងន់ ដែល ក្នុងនោះ ២៩ កំពុងបំពាក់ដោយម៉ាស៊ីនជំនួយដង្ហើម។
- ច្បាប់ថ្មីដែលតម្រូវឱ្យកន្លែងបដិសណ្ឋារកិច្ច និងកន្លែងកម្សាន្ត បិទកន្លែងរាំកម្សាន្តបានចូលជាធរមាននៅក្នុងរដ្ឋវិចថូរៀ កាលពីថ្ងៃព្រហស្បតិ៍។
- ផែនការអំពីរបៀបដែលសិស្សានុសិស្សអាចត្រឡប់ទៅសាលារៀនវិញដោយសុវត្ថិភាព ចំពេលមានករណីកូវីដកើនឡើង នឹងត្រូវពិនិត្យមើលដោយថ្នាក់ដឹកនាំ នៅពេលដែលគណៈរដ្ឋមន្ត្រីជាតិជួបប្រជុំនៅថ្ងៃព្រហស្បតិ៍។
- ក្រុមអ្នកតស៊ូមតិបានជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធផ្អាកកាតព្វកិច្ចរវាងគ្នានិងគ្នា សម្រាប់អ្នកស្វែងរកការងារ ដោយនិយាយថាលក្ខខណ្ឌតម្រូវ បង្កើនហានិភ័យដល់សមាជិកក្នុងសហគមន៍ដែលឆ្លងកូវីដ-១៩ ។
- អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា វ៉ារ្យ៉ង់អូមីក្រុង គឺមានគ្រោះថ្នាក់ ជាពិសេសសម្រាប់អ្នកដែលមិនបានទទួលថ្នាំបង្ការប្រឆាំងនឹងជំងឺនេះ។
- អង្គការសុខភាពពិភពលោកបានទទូចថា មិនឲ្យមានការចុះចាញ់ចំពោះវ៉ារ្យ៉ង់នោះទេ ដោយបានច្រានចោលការយល់ឃើញដែលថា វាអាចជាផ្លូវស្វាគមន៍ក្នុងការបញ្ចប់ជំងឺរាតត្បាត។
- រដ្ឋដែលបានបង្កើតទម្រង់ចុះឈ្មោះ RAT មាន៖
រដ្ឋវិចថូរៀ
រដ្ឋគ្លីនស្លិន
អូស្ត្រាលីខាងត្បូង
រដ្ឋតាសស្មានៀ
ដែនដីភាគខាងជើង
ចំណែកឯស្ថិតិឆ្លងថ្មីនៃកូវីដ-១៩នៅថ្ងៃនេះ៖
- រដ្ឋញ៉ូសៅវែល បានកត់ត្រាករណីចំនួន ៩២,២៦៤ និងការស្លាប់ចំនួន ២២ នាក់ទៀត។ ក្នុងចំណោមករណីទាំងនេះ ៣០,៨៧៧ ទទួលបានពីការធ្វើតេស្ត PCR ខណៈពេលដែល ៦១,៣៨៧ ទទួលបានពីការធ្វើតេស្តអង់ទីហ្សែនរហ័ស។
- រដ្ឋវិចថូរៀ បានកត់ត្រាករណីថ្មីចំនួន ៣៧,១៦៩ និងស្លាប់ ២៥ នាក់។ ក្នុងនោះ មាន ១៦,៨៤៣ ទទួលបានពីការធ្វើតេស្តអង់ទីហ្សែនរហ័ស និង ២០,៣២៦ ករណីទទួលបានពីការធ្វើតេស្ត PCR ។
- រដ្ឋគ្វីនស្លិន បានកត់ត្រាករណីថ្មីចំនួន ១៤,៩១៤ និងអ្នកស្លាប់ចំនួន ៦ នាក់ ហើយមានអ្នកជំងឺចំនួន ៥៥៦ នាក់នៅក្នុងមន្ទីរពេទ្យ និង ២៦ នាក់នៅក្នុងបន្ទប់ព្យាបាលជំងឺធ្ងន់ ក្នុងនោះ ១០ នាក់ កំពុងបំពាក់ម៉ាស៊ីនជំនួយដង្ហើម។
- រដ្ឋតាសស្មានៀ បានកត់ត្រាករណីថ្មីចំនួន ១,១០០ ខណៈដែនដីភាគខាងជើងមានចំនួន ៥៥០ ករណី ។
- ACT បានកត់ត្រាករណីថ្មីចំនួន ១,០២០ ដែលទទួលបានពីការធ្វើតេស្ត PCR ។

សម្រាប់វិធានការដែលមាននាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃកូវីដ-១៩ ជាភាសារបស់លោកអ្នក សូមចូលមើលនៅ។
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
និងកូវីដ-១៩ និង ព័ត៌មាននៃការធ្វើដំណើរជា
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-១៩ (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០% និង ៨០%។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖