- នៅរដ្ឋញ៉ូសៅវែល ការវះកាត់ជ្រើសរើសមិនបន្ទាន់នឹងត្រូវផ្អាករហូតដល់ខែកុម្ភៈ បន្ទាប់ពីរដ្ឋបានរាយការណ៍ថាមានការឆ្លងចំនួន 38,625 ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
- ប្រជាជនរដ្ឋញ៉ូសៅវែល ដែលកត់ត្រាការធ្វើតេស្តអង់ទីហ្សែនរហ័សវិជ្ជមាន នឹងត្រូវរាយការណ៍ពីលទ្ធផលរបស់ពួកគេទៅមន្ទីរសុខាភិបាល ហើយវានឹងត្រូវបានគេរាប់ដូចគ្នានឹងការធ្វើតេស្ត PCR វិជ្ជមានដែរ នេះបើតាមការប្រកាសរបស់ NSW Premier Dominic Perrottet.
- ការរឹតបន្តឹងថ្មីលើការច្រៀង និងរាំនៅតាមកន្លែងបដិសណ្ឋារកិច្ចក្នុងរដ្ឋញ៉ូសៅវែល នឹងចូលជាធរមាន ហើយបន្តរហូតដល់ថ្ងៃទី 27 ខែមករា។
- លោក Perrottet បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះថា កន្លែងដែលការចាក់វ៉ាក់សាំងជាកាតព្វកិច្ច គឺត្រូវតែចាក់ដូសជំរុញ។
- រដ្ឋញ៉ូសៅវែលបានឈានដល់កំណត់ត្រាចំនួនអ្នកជំងឺកូវីដ 1,738 នាក់ក្នុងមន្ទីរពេទ្យ។ ផ្នែកសុខាភិបាលរដ្ឋញ៉ូសៅវែល បាននិយាយថា មានអ្នកជំងឺចំនួន 134 នាក់កំពុងស្ថិតក្នុងការព្យាបាលជំងឺធ្ងន់។
- នៅក្នុងមន្ទីរពេទ្យរដ្ឋវិចថូរៀ បានកើនឡើងម្តងទៀតដល់ 644 នាក់ និងមានករណីសកម្មចំនួន 58 ករណីកំពុងសម្រាកព្យាបាលជំងឺធ្ងន់ និង 24 ករណីកំពុងបំពាក់ម៉ាស៊ីនដកដង្ហើម។
- នាយករដ្ឋមន្រ្តី Scott Morrison បានជំរុញឱ្យប្រជាជនអូស្ត្រាលីពិនិត្យមើលសិទ្ធិទទួលបានប្រាក់ទូទាត់សំណងជំងឺរាតត្បាត នៅពេលដែលករណីអូមីក្រុងកើនឡើង។ ការទូទាត់មានតម្លៃ $750 សម្រាប់រៀងរាល់រយៈពេលប្រាំពីរថ្ងៃ សម្រាប់មនុស្សម្នាក់ ដែលត្រូវបានគេប្រាប់ឱ្យនៅដាច់ដោយឡែកពីគេ ឬធ្វើចត្តាឡីស័ក។
- នាយករដ្ឋមន្ត្រីគ្វីនស្លិន Annastacia Palaszczuk បានព្រមានការចាប់ផ្តើមនៃអាណត្តិទី 1 សម្រាប់សាលាបឋមសិក្សាក្នុងរដ្ឋគ្វីនស្លិន អាចត្រូវបានពន្យារពេលរហូតដល់ពីរសប្តាហ៍ ប្រសិនបើការផ្ទុះឡើងនៃអូមីក្រុងកាន់តែខ្លាំងឡើងៗ។
- ប្រជាពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងនៅភាគខាងជើង ឥឡូវនេះត្រូវទទួលការរឹតបន្តឹង នូវការបិទខ្ទប់យ៉ាងតឹងរ៉ឹង។ អ្នកដែលមិនបានទទួលថ្នាំបង្ការដែលមានអាយុលើសពី 16 ឆ្នាំអាចចាកចេញពីផ្ទះបាន ក្រោមហេតុផលតែបីហេតុផលប៉ុណ្ណោះ ហើយមិនអាចធ្វើដំណើរលើសពី 30 គីឡូម៉ែត្រពីផ្ទះរបស់ពួកគេនោះទេ។
- អង្គការសុខភាពពិភពលោក (WHO) បានព្រមានប្រឆាំងនឹងការពណ៌នាវ៉ារ្យ៉ង់អូមីក្រុង ថាបញ្ហាស្រាល ការនិយាយដូច្នេះ គឺវាកំពុងសម្លាប់មនុស្សនៅទូទាំងពិភពលោក។
ចំណែកឯស្ថិតិឆ្លងថ្មីនៃកូវីដ-១៩នៅថ្ងៃនេះ៖
រដ្ឋញ៉ូសៅវែលកត់ត្រាករណីឆ្លងថ្មីចំនួន 38,625 ករណី និងស្លាប់ 11 នាក់។
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន 17,636 ករណី និងស្លាប់ 6 នាក់។
រដ្ឋគ្លីនស្លិនកត់ត្រាករណីឆ្លងថ្មីចំនួន 10,953 ករណី
អូស្ត្រាលីខាងត្បូងកត់ត្រាករណីឆ្លងថ្មី 3,493 ករណី
ACT កត់ត្រា 1,246 ករណី
រដ្ឋតាសស្មានៀឆ្លងថ្មី 1,489 ករណី
សម្រាប់វិធានការដែលមាននាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃកូវីដ-១៩ ជាភាសារបស់លោកអ្នក សូមចូលមើលនៅ។
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
និងកូវីដ-១៩ និង ព័ត៌មាននៃការធ្វើដំណើរជា
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-១៩ (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០% និង ៨០%។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖