បច្ចុប្បន្នភាពកូវីដ-១៩៖ លោកនាយករដ្ឋមន្រ្តីស្កុត ម៉ូរីស៊ុន ធ្វើតេស្តឃើញកូវីដ-១៩វិជ្ជមាន

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២។

Prime Minister Scott Morrison at a press conference after a National Security Committee meeting at Parliament House in Canberra, Tuesday, March 1, 2022. (AAP Image/Mick Tsikas) NO ARCHIVING

Prime Minister Scott Morrison at a press conference in Canberra on Tuesday, March 1, 2022. Source: AAP Image/Mick Tsikas

  • លោកនាយករដ្ឋមន្រ្តីស្កុត ម៉ូរីស៊ុន បានធ្វើតេស្តឃើញ​មានកូវីដ-១៩វិជ្ជមាន។ លោក​កំពុងតែ​មាន​អាការរោគសញ្ញា​ដូច​ផ្តាសាយធំ ប៉ុន្តែ​លោក​នឹង​បន្តទទួលខុសត្រូវលើការងារ​របស់​លោក ខណៈដែល​លោក​កំពុងតែ​ផ្តាច់​ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេ​នៅ​ក្នុង​ផ្ទះ​នៅ​ Kirribilli ក្នុង​ទីក្រុង​ស៊ីដនី។
  • លោកនាយក​រដ្ឋមន្រ្តី​នឹង​ត្រូវ​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​៧ថ្ងៃរបស់​លោក​​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ ទី៨ ខែមីនា។ 
  • ភរិយារបស់លោក គឺលោកស្រី Jenny និង​កូន​ស្រី​របស់​ពួកគាត់​ទាំង​ពីរនាក់ក៏ត្រូវ​ផ្តាច់​ខ្លួន​ចេញ​ឆ្ងាយ​ពីគេ​ផងដែរ ក្នុងនាម​ជា​អ្នក​ដែល​មានទំនាក់ទំនងជិតស្និត​ទៅនឹង​ករណី​វិជ្ជមាន។ ប៉ុន្តែរហូតមកទល់នឹងពេល​នេះ ពួកគេ​ធ្វើតេស្ត​ឃើញ​អវិជ្ជមាន​នៅឡើយ។
  • ប្រធានប្រតិបត្តិទីក្រុង​ហុងកុង លោកស្រី Carrie Lam បានប្រាប់ប្រជាជន​ក្នុងស្រុក "កុំឱ្យធ្លាក់ចូលទៅក្នុងពាក្យចចាមអារ៉ាម" បន្ទាប់ពីការទិញទំនិញដោយភ័យស្លន់ស្លោបានធ្វើឱ្យហាងលក់គ្រឿងទេសខ្វះខាតទំនិញ។ កាល​ពីម្សិលមិញ​ គេបាន​រាយការណ៍​ករណីថ្មីចំនួន ៣២.៥៩៧ ករណី។
  • ម្ចាស់ក្សត្រី Elizabeth ទី២ បាន​បន្តភារកិច្ច​របស់​ទ្រង់​ឡើងវិញ​ហើយ ជាមួយ​នឹង​កិច្ច​ប្រជុំ​ពីចម្ងាយ​ចំនួន​២​កាលពី​ម្សិលមិញ ពី​វិមានWindsor។ ព្រះ​មហាក្សត្រី​​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមានកូវីដ-១៩​កាល​ពីថ្ងៃ​ទី ២០ ខែ​កុម្ភៈ។

ស្ថិតិកូវីដ-១៩នៅក្នុងប្រទេសអូស្រ្តាលី៖

រដ្ឋញូសៅវែល​បានកត់ត្រាអ្នកជំងឺ​ចំនួន 1,072នាក់នៅ​ក្នុង​មន្ទីរពេទ្យ ជាមួយ​នឹង45នាក់​ក្នុងបន្ទប់​ICU។មានករណី​ស្លាប់ចំនួន 5នាក់ និងឆ្លង​ថ្មីចំនួន 10,650ករណី។

រដ្ឋវិចថូរៀមានអ្នកជំងឺ​ចំនួន 264នាក់នៅ​ក្នុង​មន្ទីរពេទ្យជាមួយ​នឹង 37នាក់​ក្នុងបន្ទប់​ICU និង​៥នាក់ត្រូវការម៉ាស៊ីនជំនួយ​ខ្យល់​ដង្ហើម។ មានករណី​ស្លាប់ចំនួន 28នាក់និងឆ្លង​ថ្មីចំនួន 7,126ករណី។

​រដ្ឋថាសម៉ាញៀបានកត់ត្រាករណី​ឆ្លង​ថ្មី 868ករណី 12នាក់​នៅ​ក្នុង​មន្ទីរពេទ្យ និង​២នាក់នៅក្នុងបន្ទប់ICU។មិន​មានមនុស្ស​ស្លាប់​បន្ថែម​ទេនៅថ្ងៃនេះ។

ដែនដីរដ្ឋធានីអូស្រ្តាលី ACT ឥឡូវនេះមាន 40នាក់​នៅ​ក្នុង​មន្ទីរពេទ្យ សូន្យនាក់ក្នុងបន្ទប់ICU និងមានករណី​ឆ្លង​ថ្មី 1,053ករណី។

រដ្ឋគ្វីនស្លេន មានករណីឆ្លង​ថ្មីចំនួន 5,011ករណី និង​ស្លាប់ 24នាក់។  312នាក់នៅ​ក្នុង​មន្ទីរពេទ្យជាមួយ​នឹង 26នាក់​ក្នុងបន្ទប់​ICU។


រដ្ឋអូស្រ្តាលីខាងត្បូងមាន​អ្នកជំងឺកូវីដ ១១២នាក់ដែល​កំពុងសម្រាកព្យាបាល​ក្នុងមន្ទីរពេទ្យ ​ហើយ​ក្នុងនោះ ៩នាក់​នៅក្នុង​បន្ទប់​ICU ម្នាក់​ត្រូវ​ការ​ម៉ាស៊ីន​ជំនួយ​ខ្យល់ដង្ហើម។ មានមនុស្ស​ស្លាប់​2នាក់ និង​ករណី​ឆ្លង​ថ្មី 2,075ករណី។

រដ្ឋអូស្រ្តាលីខាង​លិច​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី 1,770ករណី និង​មនុស្ស​16នាក់កំពុងព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ដោយ​មិន​មាន​អ្នក​ជំងឺនៅ​ក្នុង​បន្ទប់ICUទេ។


 


 

 





ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩



ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះ ប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន



ស្វែងរក  នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ 

នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពី



អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ


Share
Published 2 March 2022 3:18pm
Updated 2 March 2022 3:32pm


Share this with family and friends