- រដ្ឋវិចថូរៀបានរាយការណ៍ពីការស្លាប់ថ្មីនៃ COVID-19 ចំនួន 11 នាក់ ខណៈដែលមនុស្ស 5 នាក់បានស្លាប់ដោយសារជំងឺនេះនៅក្នុងរដ្ឋញូសៅវែល ។
- មនុស្ស៧នាក់បានបាត់បង់ជីវិតដោយសារមេរោគនេះនៅរដ្ឋគ្វីនស្លេន។
- 64%នៃមនុស្សដែលមានអាយុ 18 ឆ្នាំឡើងនៅក្នុងរដ្ឋវិចថូរៀ ឥឡូវនេះបានទទួលវ៉ាក់សាំង3ដូស្តរួចហើយ។
- អ្នកដំណើរអន្តរជាតិ ក្នុងពេលឆាប់ៗនេះ អាចនឹងត្រូវដកចេញនូវតម្រូវការធ្វើតេស្តមុនពេលចេញដំណើររបស់ពួកគេ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីបានលើកឡើងពីការបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀត។
- បច្ចុប្បន្ន អ្នកដំណើរត្រូវបង្ហាញលទ្ធផលតេស្ត COVID-19 អវិជ្ជមាន ដើម្បីឡើងយន្តហោះទៅកាន់ប្រទេសអូស្ត្រាលី បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងពេញលេញហើយក៏ដោយ។
- លោកបាននិយាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Greg Hunt នឹងធ្វើការប្រកាសអំពីបញ្ហានេះក្នុងពេលឆាប់ៗ។
- ប្រទេសចិនបានបិទទីក្រុងឧស្សាហកម្មមួយដែលមានប្រជាជនចំនួនប្រាំបួនលាននាក់នៅសប្តាហ៍នេះ ហើយបានរាយការណ៍ពីករណីឆ្លងថ្មីនៃមេរោគនេះ ជាង 4,000ករណី កាលពីថ្ងៃអង្គារ។.
ស្ថិតិកូវីដ-១៩នៅក្នុងប្រទេសអូស្រ្តាលី៖
រដ្ឋញូសៅវែលបានកត់ត្រាអ្នកជំងឺចំនួន 1162នាក់នៅក្នុងមន្ទីរពេទ្យ ជាមួយនឹង44នាក់ក្នុងបន្ទប់ICU។ មានករណីស្លាប់ចំនួន 5នាក់ និងឆ្លងថ្មីចំនួន 24,115ករណី។
រដ្ឋវិចថូរៀមានអ្នកជំងឺចំនួន 243នាក់នៅក្នុងមន្ទីរពេទ្យជាមួយនឹង 23នាក់ក្នុងបន្ទប់ICU និង 5នាក់ត្រូវការម៉ាស៊ីនជំនួយខ្យល់ដង្ហើម។ មានករណីស្លាប់ចំនួន 11នាក់និងឆ្លងថ្មីចំនួន 10,471ករណី។
រដ្ឋគ្វីនស្លេនមានករណីឆ្លងថ្មីចំនួន 10,476ករណី និងស្លាប់7នាក់។ 252នាក់នៅក្នុងមន្ទីរពេទ្យជាមួយនឹង 7នាក់ក្នុងបន្ទប់ICU។
ស្វែងរកគ្លីនីកធ្វើតេស្តកូវីដ-១៩
ចុះបញ្ជីលទ្ធផលតេស្តរហ័ស (RAT) របស់អ្នកនៅទីនេះ ប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន
មុនពេលអ្នកធ្វើដំណើរចេញទៅក្រៅប្រទេស