បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋថាសម៉ាញៀនិងរដ្ឋអូស្រ្តាលីខាងត្បូងបន្ធូរបន្ថយការរឹតត្បឹតព្រំដែន

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

Adelaide City

Adelaide may soon be bustling with visitors as travellers from LGAs with above 80 per cent can now travel to South Australia. Source: Getty Images

  • រដ្ឋអូស្ត្រាលីខាងត្បូងនឹងបើកព្រំដែនរបស់ខ្លួននៅថ្ងៃអង្គារទី ២៣ ខែវិច្ឆិកា ប៉ុន្តែអ្នកធ្វើដំណើរមកពីតំបន់រដ្ឋាភិបាល​មូលដ្ឋាន ដែលមានអត្រាចាក់វ៉ាក់សាំងទាបជាង ៩០% នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួម​នៅ​ក្នុង​ទីកន្លែងដែលមានហានិភ័យខ្ពស់ ដូចជាកន្លែង​ថែទាំអ្នកជំងឺ​ដំណាក់កាលចុងក្រោយ និងការប្រកួតគ្រីឃីត Adelaide Ashes នោះទេ។
  • អ្នកធ្វើដំណើរមកពីរដ្ឋវិចថូរៀ ញូសៅវែល និងដែនដីរដ្ឋធានីអូស្រ្តាលី(ACT) នឹងត្រូវធ្វើការត្រួតពិនិត្យរោគសញ្ញារៀងរាល់ ១៤ថ្ងៃម្តង តាមរយៈកម្មវិធី App​នៅលើទូរស័ព្ទដៃ​ក្នុង​រដ្ឋអូស្រ្តាលីខាង​ត្បូង។
  • អភិបាលរដ្ឋ​ញូសៅវែល លោកDominic Perrottet មានប្រសាសន៍ថា ត្រឹមថ្ងៃទី ១៥ ខែធ្នូ ការរឹតបន្តឹងស្ទើរតែទាំងអស់នៅក្នុងរដ្ឋនេះ​នឹងត្រូវបានដកចេញ។
  • រដ្ឋថាសម៉ាញៀ​នឹងលុបចោលការរឹតបន្តឹងលើការរាំ និងការទទួលទានគ្រឿងស្រវឹង​នៅក្នុងកម្មវិធីនានា ហាងស្រា និងក្លឹបចាប់ពីថ្ងៃទី ៦ ខែធ្នូ សម្រាប់អ្នក​ដែលបានចាក់វ៉ាក់សាំងពេញលេញហើយ។ រដ្ឋនេះក៏នឹងបើកព្រំដែនជាមួយតំបន់ hotspots នៅថ្ងៃទី១៥ ខែធ្នូ។
  • រដ្ឋថាសម៉ាញៀ​ បើកដំណើរការប្រតិបត្តិការ​បង្កើនការ​ចាក់វ៉ាក់សាំង​រយៈពេល​៥ថ្ងៃ ដើម្បី​លើកទឹកចិត្ត ឱ្យក្រុមក្មេងជំទង់ទៅចាក់វ៉ាក់សាំង ដោយមានការ​ផ្តល់​ជូន​នូវ​ iPhone និង iPad ផងដែរ។

ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖

  • រដ្ឋវិចថូរៀ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ១,២៧៣ករណី និង​ស្លាប់​ ៨នាក់។
  • រដ្ឋញូសៅវែល​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ២១៦ ករណី និង​ស្លាប់​ ៣នាក់។
  • ACT កត់ត្រា​១៧ករណីថ្មី និង ដែនដីភាគខាង​ជើង​មាន​ ២ករណី​ថ្មី។

ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖

ការធ្វើដំណើរ៖

ជំនួយហិរញ្ញវត្ថុ៖

មានការ​ផ្លាស់​ប្តូរ​ចំពោះ​​ប្រាក់ជំនួយ​គ្រោះមហន្តរាយ​កូវីដ-19 (COVID-19 Disaster Payment) នៅពេល​ដែល​រដ្ឋ​នីមួយៗ​ឈាន​ដល់​អត្រា​ចាក់វ៉ាក់សាំង​ពេញលេញ ៧០% និង ៨០%។ 


 


 
 
·        ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 

·        ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 
 


Share

Published

By SBS/ALC Content
Source: SBS


Share this with family and friends