បច្ចុប្បន្នភាពកូវីដ-១៩៖ ចំនួនអ្នកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋវិចថូរៀកើនឡើង ខណៈរដ្ឋអូស្រ្តាលីខាងត្បូងបញ្ចប់ការពាក់ម៉ាសក្នុងសាលារៀន

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

Long queues are seen as people wait to recieve a Covid test at a drive through and walk up testing facility at Macquarie Park, in Sydney, Wednesday, December 22, 2021. (AAP Image/Dan Himbrechts) NO ARCHIVING

Source: AAP Image/Dan Himbrechts

នៅថ្ងៃពុធនេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ចំនួន​មនុស្ស​ស្លាប់ដោយសារកូវីដ-19 យ៉ាងហោចណាស់ 39 នាក់ រួមទាំង 17 នាក់នៅរដ្ឋវិចថូរៀ 11នាក់នៅរដ្ឋញូវសៅវែល និង 10នាក់នៅរដ្ឋគ្វីនស្លេន។ រដ្ឋអូស្ត្រាលីភាគខាងលិច បានរាយការណ៍ពីការស្លាប់ជាប្រវត្តិសាស្ត្រចំនួនពីរករណី។

រដ្ឋវិចថូរៀបានរាយការណ៍ថា មានមនុស្ស 567នាក់ដែលមានផ្ទុកកូវីដ-19កំពុងតែ​សម្រាកព្យាបាល​នៅក្នុងមន្ទីរពេទ្យ ដែលជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី 4 ខែមេសាមក។

ពិនិត្យមើលនិន្នាការចុងក្រោយបំផុតនៃកូវីដ-19 សម្រាប់ករណីឆ្លងថ្មី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្ត្រាលីនៅ

រដ្ឋអូស្ត្រាលីខាងត្បូង (SA) បានលុបចោលសេចក្តីប្រកាសអាសន្នធំនៃកូវីដ-19 បន្ទាប់ពីបាន​ប្រកាសចេញអស់រយៈពេល793 ថ្ងៃ។ វា​មាន​ន័យ​ថា ​រដ្ឋនេះ​មិន​អាច​ដាក់​ការ​រឹត​បន្តឹង​ថ្មី​ទៀត​ទេ ប៉ុន្តែ​បន្ធូរបន្ថយ​ការ​រឹតបន្តឹងនាពេល​បច្ចុប្បន្ន។

រដ្ឋអូស្រ្តាលី​ខាង​ត្បូង​នឹងបញ្ចប់តម្រូវការពាក់ម៉ាសមុខជាកំហិត សម្រាប់សិស្សវិទ្យាល័យនៅសប្តាហ៍ក្រោយ។

រដ្ឋាភិបាលរដ្ឋនេះបាននិយាយថា "ម៉ាសមុខ​នឹង​តម្រូវ​ឲ្យ​ពាក់​នៅ​សាលារៀន ក្នុងកាលៈទេសៈដែលថ្នាក់រៀនមួយ​រាយការណ៍ករណី​ឆ្លង 10 ករណីឬច្រើនជាងនេះក្នុងរយៈពេលប្រាំពីរថ្ងៃ ឬក៏សាលារៀនមួយមានប្រាំថ្នាក់ ដែលមានករណីឆ្លងប្រាំករណីឬច្រើនជាងនេះក្នុងរយៈពេលប្រាំពីរថ្ងៃ" ។

ឥឡូវនេះប្រជាជនអូស្ត្រាលីមានជម្រើសក្នុងការកក់ទុកការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-19​របស់ពួកគេ តាមរយៈសារជាអក្សរ។

ពួកគេត្រូវវាយពាក្យ 'Hey EVA' ហើយផ្ញើទៅលេខ 0481611382។ ពួកគេនឹងទទួលបានការហៅត្រលប់មកវិញពីភ្នាក់ងារដែលបានទទួលការបណ្តុះបណ្តាល ដើម្បីកក់ទុកការណាត់ជួបរបស់ពួកគេ។ ក្រុម EVA ដំណើរការប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ពីម៉ោង 7 ព្រឹកដល់ម៉ោង 10 យប់ ម៉ោង​ស្តង់ដារអូស្រ្តាលីខាង​កើត (AEST) ។

ដែនដីរដ្ឋធានីអូស្រ្តាលី ACT បានជូនដំណឹងថា មជ្ឈមណ្ឌលធ្វើតេស្តរកកូវីដ-19 ភាគច្រើននឹងនៅតែបើក នៅទិវាផ្សះផ្សាជាតិ (Reconciliation Day) នាថ្ងៃចន្ទ ទី 30 ឧសភា ឆ្នាំ 2022។

រដ្ឋអូស្រ្តាលីខាង​លិច មានបំណងចង់ធ្វើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលបក្ស​លេប័រ​ដែល​ទើបជាប់ឆ្នោតថ្មី ដើម្បីតាមពលរដ្ឋអូស្រ្តាលីដែល​ជា​គិលានុបដ្ឋាយិកានៅបរទេស ​ឲ្យ​ឆាប់ត្រឡប់មកវិញ ប្រសិនបើពួកគេមានឆន្ទៈចង់ផ្លាស់ប្តូរទីលំនៅ។

ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលការកើនឡើងនៃចំនួនករណីឆ្លង​កូវីដ-19 និងកង្វះខាតបុគ្គលិកសុខាភិបាលជួរមុខនៅក្នុងរដ្ឋនេះ។

 


 




ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩



ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះ ប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន



ស្វែងរក  នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ 

នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពី



 

អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ


Share
Published 25 May 2022 2:00pm
Updated 25 May 2022 2:04pm


Share this with family and friends