បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋអូស្រ្តាលីខាងលិចនិងដែនដីភាគខាងជើងបន្ធូរបន្ថយការរឹតបន្តឹង

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។

South Australia could be the next state to relax close contacts and face masks rule. (file)

South Australia could be the next state to relax close contacts and face masks rules. (file) Source: Matt Jelonek/Getty Images

ប្រទេសអូស្រ្តាលី​រាយការណ៍​មនុស្ស​ស្លាប់​ដោយសារកូវីដ-19​យ៉ាងហោចណាស់ 32នាក់ រួមទាំង​ 13នាក់នៅ​ក្នុងរដ្ឋវិចថូរៀ 10នាក់​នៅ​ក្នុងរដ្ឋញូសៅវែល និង 9នាក់​នៅ​ក្នុង​រដ្ឋគ្វីនស្លេន នៅថ្ងៃពុធនេះ។ ចំនួន​មនុស្ស​ស្លាប់​ប្រចាំថ្ងៃនៅ​ក្នុង​រដ្ឋ​អូស្រ្តាលីខាង​លិច ថ្ងៃនេះ​រាប់​បញ្ចូល​ទាំង​១០នាក់​ដែល​បាន​ស្លាប់​កាល​ពីមុនៗមក។

ចំនួន​ប្រជាជន​ដែល​កើតកូវីដ​នៅ​ក្នុង​មន្ទីរពេទ្យ​នៃរដ្ឋ​ញូសៅវែល​បាន​កើនឡើង។ មាន​ 1,743 នាក់នៅ​ក្នុង​មន្ទីរពេទ្យ​នៅថ្ងៃទី ២៧ មេសា បើ​ធៀបទៅនឹង​ 1,418 នាក់នៅថ្ងៃទី​ ៤​ មេសា។

ពិនិត្យ​មើល​ទំនោរ​នៃកូវីដ-19ចុងក្រោយបំផុត មានទាំង​ករណីឆ្លង​ថ្មី ​អ្នកជំងឺក្នុងមន្ទីរពេទ្យ និង​ការស្លាប់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលីនៅ


រដ្ឋអូស្ត្រាលីខាងលិច និងដែនដីភាគខាងជើង បានក្លាយជារដ្ឋចុងក្រោយគេដែលធ្វើតាមរដ្ឋញូសៅវែល រដ្ឋវិចថូរៀ រដ្ឋ​គ្វីនស្លេន និងដែនដីរដ្ឋធានីអូស្ត្រាលី ក្នុងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវសម្រាប់ទំនាក់ទំនងជិតស្និទ្ធនៃករណីវិជ្ជមាន COVID-19។ គេរំពឹងថា រដ្ឋអូស្ត្រាលី​ខាង​ត្បូងនឹង​ធ្វើ​តាមដូចគ្នានេះ​នៅ​សប្តាហ៍​ក្រោយ។

ចាប់ពីម៉ោង 12.01 ព្រឹក ថ្ងៃសុក្រ ទី 29 មេសា ទំនាក់ទំនងជិតស្និទ្ធដែលគ្មានរោគសញ្ញានៅរដ្ឋអូស្ត្រាលីខាងលិច មិនត្រូវតម្រូវឱ្យនៅដាច់ដោយឡែកទៀតទេ ប្រសិនបើពួកគេអនុវត្តតាមពិធីការដ៏តឹងរ៉ឹង។

ទំនាក់ទំនងជិតស្និទ្ធដែលមិនមានរោគសញ្ញាត្រូវតែធ្វើតេស្តអង់ទីហ្សែនរហ័សប្រចាំថ្ងៃ ពាក់ម៉ាស់នៅខាងក្រៅផ្ទះរបស់ពួកគេ ជៀសវាងទៅទីកន្លែងដែលមានហានិភ័យខ្ពស់ ធ្វើការពីផ្ទះតាមដែលអាចធ្វើបាន និងជូនដំណឹងដល់និយោជក ឬកន្លែងសិក្សាអប់រំរបស់ពួកគេ។

ទំនាក់ទំនងជិតស្និទ្ធដែលមានរោគសញ្ញាត្រូវតែស្នាក់នៅដាច់ដោយឡែកពីគេ រហូតដល់រោគសញ្ញាបានបាត់ទៅវិញ និងធ្វើ​តេស្ត​តាមពិធីការដែលមានស្រាប់។

រដ្ឋអូស្រ្តាលីខាងលិច ក៏បានដកចេញនូវតម្រូវការសម្រាប់ម៉ាសមុខ (លើកលែងតែទីកន្លែងជាក់លាក់ដូចជាមន្ទីរពេទ្យ និងមណ្ឌល​ថែទាំមនុស្សចាស់) ច្បាប់ពីរម៉ែត្រការ៉េ និងភស្តុតាងនៃការចាក់ថ្នាំបង្ការ។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការចាក់វ៉ាក់សាំងជាចាំបាច់នៅកន្លែងធ្វើការនៅតែមាន។

តម្រូវការ G2G Pass សម្រាប់ការមកដល់ក្នុងរដ្ឋអូស្រ្តាលីខាង​លិច និងតម្រូវការចាក់វ៉ាក់សាំងសម្រាប់អ្នកធ្វើដំណើរឆ្លងរដ្ឋនឹងបញ្ចប់នៅថ្ងៃទី 29 ខែមេសា។ ទោះជាយ៉ាងណាក៏ដោយ អ្នកដំណើរអន្តរជាតិដែលមិនបានចាក់វ៉ាក់សាំងនៅតែតម្រូវឱ្យដាក់ឱ្យនៅដាច់ដោយឡែករយៈពេលប្រាំពីរថ្ងៃ។ តម្រូវការនេះនឹងត្រូវបានពិនិត្យឡើងវិញក្នុងរយៈពេល 4 សប្តាហ៍។

នៅដែនដីភាគខាងជើង ការផ្លាស់ប្តូរខាងក្រោមបានចូលជាធរមានចាប់ពីម៉ោង 12.01 ព្រឹកថ្ងៃនេះ។

  • ទំនាក់ទំនងជិតស្និទ្ធដែលមិនមានរោគសញ្ញាដែលបានចាក់វ៉ាក់សាំងចំនួនបីដងរួចហើយ មិនតម្រូវឱ្យស្នាក់នៅដាច់ដោយឡែកទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែត្រូវធ្វើតេស្តរហ័ស RAT ក្នុងរយៈពេលបីថ្ងៃដំបូង បន្ទាប់ពីការប៉ះពាល់ និងនៅថ្ងៃទី 6 ។
  • ពួកគេត្រូវតែពាក់ម៉ាសសម្រាប់រយៈពេលប្រាំពីរថ្ងៃនៅខាងក្រៅផ្ទះរបស់ពួកគេ ហើយមិនអាចចូលទៅកាន់ទីកន្លែងដែលមានហានិភ័យខ្ពស់បានទេ។ ពួកគេត្រូវតែជូនដំណឹងដល់និយោជក ឬសាលារៀនរបស់ពួកគេ ថាពួកគេជាអ្នកមានទំនាក់ទំនងជិតស្និទ្ធ។ ទំនាក់ទំនងជិតស្និទ្ធដែលមិនបានចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនពេញលេញ ត្រូវតែបន្តនៅដាច់ដោយឡែករយៈពេលប្រាំពីរថ្ងៃ។
  • ទំនាក់ទំនងជិតស្និទ្ធដែលមានរោគសញ្ញា COVID-19 ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ ធ្វើតេស្តរក COVID-19 និងបន្តដាក់ឱ្យនៅដាច់ដោយឡែករហូតដល់រោគសញ្ញាបាត់ទៅវិញ។
រដ្ឋអូស្ត្រាលីខាងត្បូងទទូចថា ម៉ាសមុខនៅតែជាកាតព្វកិច្ចសម្រាប់មនុស្សពេញវ័យទាំងអស់ រួមទាំងអ្នកទៅ​ទស្សនានៅសាលារៀនផងដែរ។ ម៉ាសមុខគឺជាកាតព្វកិច្ចសម្រាប់សិស្សថ្នាក់ទី 7 ដល់ទី 12 ប៉ុន្តែត្រូវបាន "ណែនាំយ៉ាងខ្លាំង" សម្រាប់សិស្សថ្នាក់ទី 3 ដល់ទី 6 នៅក្នុងរដ្ឋនេះ។

ប្រធានាធិបតីរងសហរដ្ឋអាម៉េរិក Kamala Harris បានធ្វើឃើញតេស្តវិជ្ជ COVID-19។ ទោះយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Joe Biden និងភរិយា មិនមែនជាអ្នកដែល​មានទំនាក់ទំនងជិតស្និទ្ធទេ។

 


 




ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩



ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះ ប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន



ស្វែងរក  នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ 

នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពី



 

អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ


Share
Published 27 April 2022 4:07pm


Share this with family and friends