បច្ចុប្បន្នភាពកូវីដ-១៩៖ អូស្ត្រាលីភាគខាងលិចបន្ធូរបន្ថយការរឹតបន្តឹង រីឯអង្គការសុខភាពពិភពលោកព្យាករណ៍អំពីករណីល្អបំផុត និងអាក្រក់បំផុតសម្រាប់ឆ្នាំ 2022 ។

នេះគឺជាបច្ចុប្បន្នភាពស្តីអំពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្ត្រាលីសម្រាប់ថ្ងៃព្រហស្បត្តិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

Coronavirus Restrictions Ease Across Western Australia

Office workers enjoy lunch in Perth's CBD (file). Source: Will Russell/Getty Images

  • អូស្ត្រាលីភាគខាងលិច (WA) បានបន្ថយការរឹតបន្តឹងនៃកូវីដ-19 ពី 'កម្រិត 2' ទៅ 'កម្រិត 1' ទោះបីជាមានការកើនឡើងនៃករណីថ្មីនៅក្នុងរដ្ឋក៏ដោយ។
  • ការពាក់ម៉ាសនៅតែជាកាតព្វកិច្ចសម្រាប់ក្រុមមនុស្ស ដែលមានអាយុចាប់ពី 8 ឆ្នាំឡើងទៅ(សម្រាប់សិស្សសាលាគឺចាប់ពី 3ឆ្នាំឡើងទៅ) គ្រប់ទីកន្លែងនៅក្រៅផ្ទះ លើកលែងតែនៅក្នុងផ្ទះ ។ លើសពីនេះទៀត គឺត្រូវតែពាក់ម៉ាស់ នៅពេលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ នៅក្នុងរថយន្តតាក់ស៊ី និងនៅលើផ្លូវជិះកង់ នៅមន្ទីរពេទ្យ និងកន្លែងថែទាំមនុស្សចាស់ ឬកន្លែងថែទាំជនពិការក្នុងលំនៅដ្ឋាននៅក្នុងរដ្ឋ។
  • អូស្ត្រាលីភាគខាងត្បូងបានដកចេញកំហិតនៃការចាក់វ៉ាក់សាំងចំពោះបុគ្គលិកបម្រើការនៅសាលារៀន និងបុគ្គលផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ ។ វាមានន័យថា គ្រូបង្រៀនដែលមិនបានចាក់វ៉ាក់សាំង បុគ្គលិកសាលា បុគ្គលិកដឹកជញ្ជូនសាធារណៈ និងអ្នកបើកបរតាក់ស៊ី អាចត្រឡប់ទៅធ្វើការវិញបាន ដោយត្រូវគោរពតាមច្បាប់ររឹតបន្តឹងមួយចំនួន។
  • ការស្លាប់ដោយសារកូវីដ-19 បានកើនឡើងនៅក្នុងរដ្ឋញ៉ូសៅវែល ពី 15 នាក់នៅថ្ងៃពុធដល់ 17 នាក់នៅថ្ងៃព្រហស្បតិ៍។
  • អង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយផែនការយុទ្ធសាស្ត្រត្រៀមលក្ខណៈ ការត្រៀមខ្លួន និងឆ្លើយតប ដែលបានធ្វើបច្ចុប្បន្នភាពលើកទីបី ដើម្បីបញ្ចប់គ្រាអាសន្នកូវីដ-19 នៅទូទាំងសកលឆ្នាំ2022។
  • ផែនការនេះដាក់ចេញនូវសេណារីយ៉ូដែលអាចកើតមានចំនួនបី ករណីមូលដ្ឋាន ករណីល្អបំផុត និងករណីអាក្រក់បំផុត អំពីថាតើ ជំងឺរាតត្បាតនេះបានវិវត្តយ៉ាងដូចម្តេចនៅឆ្នាំនេះ ហើយនិងថាតើ វាត្រូវបានគេឆ្លើយតបយ៉ាងដូចម្តេច។
  • ករណីមូលដ្ឋាន៖ មេរោគនៅតែបន្តវិវឌ្ឍ។ ប៉ុន្តែ​ភាព​ធ្ងន់ធ្ងរ​របស់​វា​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ដោយសារភាពស៊ាំថិតថេរនិងគ្រប់គ្រាន់ ។ ការរីករាលដាលតាមកាលកំណត់ក្នុងការចម្លងរោគអាចកើតឡើង។
  • ករណីល្អបំផុត៖ វ៉ារ្យ៉ង់នាពេលអនាគតគឺមិនសូវធ្ងន់ធ្ងរទេ។ ការការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរត្រូវបានគេគ្រប់គ្រង ដោយមិនចាំបាច់មានកាលកំណត់នៃដូសជំរុញ ឬការផ្លាស់ប្តូរសំខាន់ៗនៃវ៉ាក់សាំងបច្ចុប្បន្ននេះឡើយ។
  • ករណី​អាក្រក់​បំផុត៖ វ៉ារ្យ៉ង់​ដែល​មាន​មេរោគ និង​ឆ្លង​ខ្លាំង​ជាង​នេះ​បាន​លេច​ចេញ​ឡើង។ វ៉ាក់សាំងមានប្រសិទ្ធភាពតិចជាង។ ភាពស៊ាំប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និងការស្លាប់ថយចុះយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងក្រុមដែលងាយរងគ្រោះបំផុត។ វានឹងតម្រូវឱ្យមានការកែប្រែយ៉ាងសំខាន់ចំពោះវ៉ាក់សាំងបច្ចុប្បន្ន។
  • អង្គការសុខភាពពិភពលោកបាននិយាយថា មានករណីឆ្លងច្រើនជាង 479 លាននាក់ និងការស្លាប់ចំនួន 6 លាននាក់ត្រូវបានចុះបញ្ជី ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីពីរឆ្នាំមុន។
ស្ថិតិកូវីដ​-១៩​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី

  • រដ្ឋញ៉ូសៅវែលមាន 22,107 ករណី​ ។ មា​ន​ 1,346 នាក់ នៅមន្ទីរពេទ្យ 39 នាក់ នៅបន្ទប់ ICU និង ស្លាប់ 17 នាក់ ។
  • រដ្ឋវិចថូរៀមាន 11​,292 ករណី ។ មាន 312 នាក់ នៅមន្ទីរពេទ្យ 14 នាក់នៅ ICU ស្លាប់ 4 នាក់ ។
  • ដែនដីរាជធានីអូស្ត្រាលីមាន 1,194 ករណី ។ មាន 47 នាក់នៅមន្ទីរពេទ្យ 3 នាក់នៅ ICU ស្លាប់ 2 នាក់ ។
  • រដ្ឋគ្វីនឡែនមាន 7,289 ករណី ។ មាន 362 នៅមន្ទីរពេទ្យ 16 នាក់នៅ ICU ស្លាប់ 5 នាក់ ។​
  • រដ្ឋតាស្មានៀមាន 2,478 ករណី ។ មាន 29 នៅមន្ទីរពេទ្យ មិនមានអ្នកជំងឺក្នុងបន្ទប់ ICU ទេ ។
សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅ



ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖

ការធ្វើដំណើរ៖

ជំនួយហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-១៩ (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% 



 



 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖     



ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 
 


Share
Published 31 March 2022 3:49pm

Share this with family and friends