- អភិបាលរដ្ឋអូស្ត្រាលីខាងលិច លោក Mark McGowan បានក្រឡាស់ពាក្យសន្យារបស់លោក ក្នុងការបើកព្រំដែនរដ្ឋនេះឡើងវិញ នៅថ្ងៃទី 5 ខែកុម្ភៈ ដោយនិយាយថា វានឹងជាទង្វើដែល "គ្មានការប្រុងប្រយ័ត្ន និងគ្មានការទទួលខុសត្រូវ" ប្រសិនបើបន្តបើកនៅពេលដែលករណីអូមីក្រុងកើនឡើងខ្ពស់នៅទូទាំងប្រទេស។
- លោក McGowan បានចង្អុលបង្ហាញពីការព្រួយបារម្ភថា វ៉ាក់សាំងចំនួនពីរដូស្តបានផ្តល់នូវការការពារមានកំណត់ប្រឆាំងនឹងការឆ្លងអូមីក្រុង ហើយទទូចថា ត្រូវការពេលវេលាបន្ថែមទៀតដើម្បីបង្កើនអត្រាចាក់វ៉ាក់សាំងដូស្តជំរុញជាមុនសិន។
- ប្រធានសមាគមវេជ្ជសាស្ត្រអូស្ត្រាលី លោកវេជ្ជបណ្ឌិត Omar Khorshid បានរិះគន់លោក McGowan ចំពោះការសម្រេចចិត្តនេះ ដោយនិយាយថា ព្រំដែនដ៏តឹងរឹងរបស់រដ្នេះឋ "ចាំបាច់ត្រូវតែបន្ធូរ"។
- រដ្ឋញូសៅវែលបានរាយការណ៍ថាមានមនុស្សស្លាប់ដោយសារ COVID-19 ចំនួន 46 នាក់កាលពីថ្ងៃសុក្រ ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតដែលរដ្ឋនេះបានកត់ត្រា ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ខណៈដែល រដ្ឋវិចថូរៀបានរាយការណ៍ ចំនួនមនុស្សស្លាប់ 20 នាក់ រដ្ឋគ្វីនស្លេន 13 នាក់ និង រដ្ឋថាសម៉ាញៀម្នាក់។
- ការចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទាំងនៅក្នុងរដ្ឋ ញូសៅវែល និង រដ្ឋវិចថូរៀ បានធ្លាក់ចុះក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ - ធ្លាក់ចុះ 9%នៅក្នុងរដ្ឋវិចថូរៀ ពី 1,206 ទៅ 1,096 និងច្រើនជាង1% នៅក្នុងរដ្ឋញូសៅវែល ពី 2,781 ទៅ 2,743 ។
- ប្រធានមន្រ្តីសុខាភិបាលរដ្ឋញូសៅវែល លោកស្រី Kerry Chant បាននិយាយថា "សូចនាករផ្សេងៗគ្នា" បានចង្អុលបង្ហាញ ពីការរីករាលដាលនៃមេរោគដែលយឺតជាងមុននៅក្នុងសហគមន៍។
- អភិបាលរដ្ឋគ្វីនស្លេន លោកស្រី Annastacia Palaszczuk បានប្រកាសថា ចាប់ពីថ្ងៃច័ន្ទតទៅ ប្រជាជននៅក្នុងរដ្ឋនេះ នឹងមានសិទ្ធិទៅចាក់វ៉ាក់សាំងបង្ការ COVID-19 ដូស្តជំរុញរបស់ពួកគេក្នុងរយៈពេល 3 ខែ បន្ទាប់ពីដូស្តលើកទីពីររបស់ពួកគេ។
- ប៉ូលីសសហព័ន្ធអូស្ត្រាលីបានចាប់ផ្តើមការស៊ើបអង្កេតលើការដំឡើងថ្លៃឧបករណ៍ធ្វើតេស្តអង់ទីហ្សែនឆាប់រហ័ស។
- សេវាហៅទូរស័ព្ទសម្រាប់រថយន្តសង្គ្រោះបន្ទាន់នៅរដ្ឋវិចថូរៀកំពុងដំណើរការជាមួយបុគ្គលិកតិចបំផុត ត្រឹមតែប៉ុន្មានខែបន្ទាប់ពីបុរសដែលមានកូនបីនាក់ម្នាក់បានស្លាប់ បន្ទាប់ពីរង់ចាំរថយន្តសង្គ្រោះបន្ទាន់ 25 នាទី នៅទីក្រុងមែលប៊ន ។
- ក្រុមហ៊ុនផលិតឱសថទូទៅជិត 30ក្រុមហ៊ុន នៅអាហ្រ្វិក អាស៊ី និងមជ្ឈិមបូព៌ា នឹងផលិតថ្នាំគ្រាប់ COVID-19 របស់ក្រុមហ៊ុន Merck & Co ក្នុងតម្លៃថោក ក្រោមកិច្ចព្រមព្រៀងគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីផ្តល់ឱ្យប្រទេសក្រីក្រ នូវលទ្ធភាពកាន់តែច្រើនក្នុងការប្រើប្រាស់ថ្នាំ ដែលគេមើលឃើញថាជាអាវុធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
រដ្ឋនិងដែនដីមួយចំនួនដែលបានបង្កើតបែបបទចុះបញ្ជីការធ្វើតេស្តរហ័ស។
ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖
រដ្ឋញូសៅវែលកត់ត្រាករណីឆ្លងថ្មីចំនួន 25,168ករណី និងស្លាប់46នាក់ ខណៈដែលរដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មី 18,167 ករណី និងស្លាប់20នាក់។
រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងថ្មី 16,031ករណី និងស្លាប់13ម្នាក់ ខណៈដែលរដ្ឋថាសម៉ាញៀបានកត់ត្រាករណីឆ្លងថ្មី 866 ករណី និងស្លាប់ម្នាក់។
សម្រាប់វិធានការដែលមាននាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃកូវីដ-១៩ ជាភាសារបស់លោកអ្នក សូមចូលមើលនៅ។
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
និងកូវីដ-១៩ និង ព័ត៌មាននៃការធ្វើដំណើរជា
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០% និង ៨០%។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖