នៅថ្ងៃសុក្រនេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ថា មានអ្នកស្លាប់ដោយសារ COVID-19 យ៉ាងតិច 29 នាក់ រួមទាំង 11 នាក់នៅរដ្ឋឃ្វីនស្លិន, 9 នាក់នៅរដ្ឋវិចថូរៀ និង 7 នាក់នៅរដ្ឋញ៉ូវសៅវែល ។
- រដ្ឋញ៉ូវសៅវែលបានរាយការណ៍ថា មានករណីឆ្លងមេរោគឡើងវិញចំនួន 11,309 ករណី ដែលមានន័យថា មនុស្សទាំងនេះត្រូវបានគេរកឃើញថាមានផ្ទុក COVID-19 ជាលើកទីពីរបន្ទាប់ពីរយៈពេល 91 ថ្ងៃនៃលទ្ធផលវិជ្ជមានដំបូងរបស់ពួកគេ។
- ប្រជាជនអូស្ត្រាលីភាគខាងលិច 80 ភាគរយដែលមានអាយុចាប់ពី 16 ឆ្នាំឡើង ត្រូវបានចាក់វ៉ាក់សាំងបីដង។ មានការឆ្លងថ្មីចំនួន 9,328 នៅក្នុងរដ្ឋនៅថ្ងៃសុក្រនេះ។
- អង្គការសុខភាពពិភពលោកបានរាយការណ៍ថា មានអ្នកស្លាប់លើសចំនួន 14.9 លាននាក់នៅចន្លោះថ្ងៃទី 1 ខែមករា ឆ្នាំ 2020 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021។ តួលេខនៃការស្លាប់លើសនេះ គឺបណ្តាលមកពីការពាក់ព័ន្ធជំងឺកូវិដដោយផ្ទាល់ ឬដោយប្រយោល ។
- ការស្លាប់ដែលទាក់ទងដោយប្រយោល គឺបណ្តាលមកពីស្ថានភាពសុខភាពផ្សេងទៀត ដែលប្រជាជនមិនអាចទទួលបានការការពារ និងការព្យាបាល ដោយសារវាហួសសមត្ថភាពប្រព័ន្ធសុខាភិបាល។
- សហរដ្ឋអាមេរិកបានដាក់កម្រិតលើការប្រើប្រាស់វ៉ាក់សាំង COVID-19 ម៉ាក Johnson & Johnson សម្រាប់មនុស្សពេញវ័យ ដោយសារហានិភ័យនៃរោគសញ្ញាកំណកឈាមដ៏កម្រមួយ។ ប្រទេសអូស្ត្រាលីបានអនុម័តជាបណ្តោះអាសន្ននូវវ៉ាក់សាំងនេះនៅក្នុងខែមិថុនា ឆ្នាំ 2021 ប៉ុន្តែវាមិនមែនជាផ្នែកនៃកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួននោះទេ។
- AstraZeneca, Pfizer, Moderna និង Novavax នៅតែជាវ៉ាក់សាំងដែលត្រូវបានអនុម័តតែមួយគត់នៅក្នុងប្រទេសអូស្ត្រាលី។
- ការសិក្សាដែលផ្តល់មូលនិធិដោយអង្គការសុខភាពពិភពលោកនៅ Lancet អះអាងថា ការព្យាបាលដោយប្រើថ្នាំ Remdesivir មិនមានផលប៉ះពាល់ខ្លាំងដល់អ្នកជំងឺកូវិត ដែលកំពុងព្យាបាលដោយម៉ាស៊ីនជំនួយដង្ហើមឡើយ។
- ការព្យាបាលមានឥទ្ធិពលតិចតួចប្រឆាំងនឹងការស្លាប់ ឬដំណើរការនៃម៉ាស៊ីនជំនួយដង្ហើម ក្នុងចំនោមអ្នកជំងឺផ្សេងទៀតដែលសម្រាកនៅមន្ទីរពេទ្យ។ អូស្ត្រាលីជាប្រទេសដំបូងគេដែលអនុញ្ញាតឱ្យប្រើថ្នាំ Remdesivir ក្នុងឆ្នាំ ២០២០។