ករណីកូវីដនៅរដ្ឋញូសៅវែលត្រឹមយប់ថ្ងៃទី៣ មករា

ករណីកូវីដនៅរដ្ឋញូសៅវែលត្រឹមយប់ថ្ងៃទី៣ មករា

NSW health system is "struggling" as COVID-19 hospital cases rise and health workers fall sick

Source: AAP Image/Bianca De Marchi

រដ្ឋញូសៅវែលបានកត់ត្រាករណី COVID-19 ថ្មីចំនួន 23,131 ករណី និងការស្លាប់ចំនួន 2 នាក់ទៀតក្នុងរយៈពេល 24 ម៉ោង ត្រឹមម៉ោង 8 យប់ថ្ងៃចន្ទ។​

ករណីទាំងនោះ ត្រូវបានធ្វើរោគវិនិច្ឆ័យពីការធ្វើតេស្តចំនួន 83,376 ករណី។  

វាជាការកើនឡើងចំនួន 2,337 ពីចំនួនថ្ងៃមុន ហើយបានកើនលើសចំនួន 22,577 នៅថ្ងៃចូលឆ្នាំថ្មី។ 

បច្ចុប្បន្ននេះមានមនុស្ស 1,344 នាក់នៅក្នុងមន្ទីរពេទ្យ NSW ដែលមានផ្ទុកមេរោគនេះ កើនឡើងពី 1,204 ថ្ងៃមុន។ 

នេះគឺជាចំនួនខ្ពស់បំផុតនៃការចូលសម្រាកក្នុងមន្ទីរពេទ្យដោយសារជំងឺកូវីដ ដែលត្រូវបានកត់ត្រានៅក្នុងរដ្ឋចាប់តាំងពីជំងឺរាតត្បាតនេះបានចាប់ផ្តើម។        

ចំនួននៃការថែទាំផ្នែកជំងឺធ្ងន់ក៏បានកើតឡើងពី 10 ទៅ 105 ពេញមួយយប់។ 

ចំនួន 95 ភាគរយនៃអ្នករស់នៅរដ្ឋញ៉ូសៅវែល ដែលមានអាយុលើសពី 16 ឆ្នាំបានទទួលការចាក់វ៉ាក់សាំងលើកដំបូងរបស់ពួកគេ ហើយ 93.6 ភាគរយបានទទួលការចាក់លើកទី 2 ។ 

 

នៅក្នុងក្រុមអាយុពី 12 ទៅ 15 ឆ្នាំ 81.5 ភាគរយបានទទួលការចាក់លើកដំបូងរបស់ពួកគេ ខណៈដែល 78.2 ភាគរយបានទទួលការចាក់លើកទី 2 របស់ពួកគេ។ 


Share
Published 4 January 2022 10:24am
Source: SBS News

Share this with family and friends