មគ្គទេសក៍នៃការតាំងទីលំនៅ៖ ហេតុផល៩យ៉ាងដែលត្រូវទៅរកវេជ្ជបណ្ឌិតពិនិត្យសុខភាព

មិនថាលោកអ្នកមានវ័យណា ឬក៏អាយុប៉ុន្មាននោះទេ ការទៅពិនិត្យសុខភាពមានសារៈសំខាន់ណាស់ក្នុងការកំណត់ពីកត្តាគ្រោះថ្នាក់ដែលអាចកើតមានឡើង ដើម្បីការពារនូវជំងឺឈឺថ្កាត់នានា និងជួយឲ្យលោកអ្នករស់នៅដោយសប្បាយរីករាយនិងមានសុខភាពល្អ។

Doctor's Visit

Source: AAP

នេះគឺ​ជា​ហេតុផល​៩យ៉ាង​ដែល​លោក​អ្នក​គួរ​តែ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់៖

១ ដើម្បីវាយតម្លៃសុខភាពជាទូទៅរបស់លោកអ្នក

នៅ​ពេល​ដែល​អ្នក​ទៅ​ជួប​វេជ្ជបណ្ឌិត​ប្រចាំគ្រួសារ​របស់​លោក​អ្នក​ដើម្បី​ពិនិត្យ​សុខភាពនោះ វេជ្ជបណ្ឌិត​អាច​នឹង​សាកសួរ​ពី​ប្រវត្តិ​ជំងឺរបស់​អ្នក ពីប្រវត្តិ​ជំងឺ​គ្រួសារអ្នក ​និង​ពី​​របៀប​រស់​នៅ​​របស់​អ្នក។ ពួកគាត់​អាច​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​សុខភាព​លក្ខណៈស្តង់ដា​មួយ ​រួមមាន​ការ​មើលឈាម ពិនិត្យ​ទឹកនោម ពិនិត្យភ្នែក​ និង​ធ្វើ​តេស្ត​ត្រចៀកជាដើម។
Health check
A stethoscope in the shape of a normal EKG graph Source: Getty Images

២ ធ្វើតេស្តរកជំងឺទឹកនោមផ្អែម

ពលរដ្ឋ​អូស្រ្តាលី​២៨០នាក់​អភិវឌ្ឍន៍ទៅ​រក​ជំងឺ​ទឹកនោមផ្អែម () ​ជារៀងរាល់ថ្ងៃ។ នោះមាន​ន័យ​ថ្នាក់​ម្នាក់​នៅ​រៀងរាល់​៥នាទីម្តង។ ការធ្វើតេស្តរក​ជំងឺទឹកនោមផ្អែម​វាស់កម្រិត​ជាតិ​ស្ករនៅ​ក្នុង​ឈាម​របស់​លោក​អ្នក។ ការ​ធ្វើតេស្ត​កម្រិត​ជាតិ​ស្ករក្នុង​ឈាម​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​វាស់​កម្រិត​ជាតិ​គ្លុយកូស​នៅ​ក្នុង​ឈាម​របស់​លោក​អ្នក។
Diabetes test
African woman using diabetes test kit Source: Getty Images

៣ ដើម្បីពិនិត្យជាតិខ្លាញ់ (Cholesterol)

) និយាយថា វាគឺ​ជារឿង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ខ្លាញ់​របស់​លោកអ្នក។
Cholesterol test
Cholesterol test Source: Getty Images

៤ ដើម្បីពិនិត្យសម្ពាធឈាម

សម្ពាធឈាម​ខ្ពស់ (ឬក៏លើសឈាម)​ក្នុង​រយៈពេល​វែង​គឺ​ជា​កត្តាគ្រោះថ្នាក់ដ៏ចំបង​​​នៃ​ជំងឺ​បេះដូង។ មានការណែនាំ​ឲ្យ​អ្នក​ពិនិត្យ​សម្ពាធ​ឈាម​រៀងរាល់​៦ខែម្តង។ ​សម្ពាធឈាម ()​​ដែល​ក្រោម​ 120/80mmHg ចាត់ទុកថា​ល្អប្រសើរ។
Blood pressure test
Source: AAP

៥ ដើម្បីគណនាសន្ទស្សម៉ាសនៃរូបរាងកាយរបស់លោកអ្នក (BMI)

២ភាគ៣​នៃ​ពលរដ្ឋ​អូស្រ្តាលី​បើមិន​ធាត់​ជ្រុល​ទេ​ក៏លើសទម្ងន់ដែរ។ វេជ្ជបណ្ឌិត​អាច​គណនា​សន្ទស្សម៉ាសនៃរូបរាងកាយ​របស់​អ្នក​ដោយ​ធ្វើ​ការ​ប្រៀបធៀ​បទម្ងន់​ទៅ​នឹង​កំពស់​របស់​អ្នក។  ផ្តល់​ជាយោបល់​ដល់អ្នក​ថា​តើ​អ្នក​មានទំងន់សមល្មម ឬក៏ស្គម​ ឬធាត់ ឬក៏ធាត់ជ្រុល​ធៀបទៅនឹង​កំពស់របស់​អ្នក។
Obesity
Source: AAP

៦ ដើម្បីពិនិត្យសកម្មភាពបេះដូងរបស់អ្នក

  គឺ​ជា​ការ​ធ្វើតេស្តវេជ្ជសាស្រ្ត​ដ៏សាមញ្ញមួយ​​ដែល​វាស់​ចង្វាក់​បេះដូងរបស់​អ្នក​ដោយ​គ្រឿង​អគ្គិសនី នៅ​ពេល​ដែល​បេះដូងរបស់​អ្នក​កន្រ្តាក់។ វេជ្ជបណ្ឌិត​ប្រចាំគ្រួសារឬ​GP​​របស់​លោក​អ្នក​​អាច​ស្នើសុំ​ឲ្យ​មានការ​ធ្វើតេស្ត​ECG ដើម្បី​ការពារ​ភាព​មិនប្រក្រតីនៃបេះដូង។
ECG report
Close-up of an ECG report Source: Getty Images

៧ ដើម្បីចាក់ថ្នាបង្ការជំងឺនិងបង្កើតភាពស៊ាំដល់លោកអ្នក

មានការប៉ាន់ប្រមាណថា ការ​ចាក់ថ្នាំវ៉ាក់សាំង​នៅ​ពេល​បច្ចុប្បន្នេះ​បាន​ជួយ​សង្គ្រោះជីវិត​មនុស្ស​រហូតដល់​ទៅ​៣លាននាក់​នៅ​ទូទាំង​ពិភពលោក​ជារៀងរាល់ឆ្នាំ។  ការ​ចាក់ថ្នាំបង្ការ() គឺជាវិធីងាយស្រួល មានសុវត្ថិភាព​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​​ក្នុងការ​ការពារ​កុមារ​និង​មនុស្ស​ពេញ​វ័យ​ពី​ជំងឺ​គ្រោះថ្នាក់​នានា​មុន​ពេល​ដែល​ពួកគេ​ប៉ះពាល់​​ជំងឺទាំងនោះ។
Flu shot
Source: David Cheskin/PA Wire

៨ ដើម្បីពិនិត្យស្បែករបស់លោកអ្នក

និយាយថា​២ភាគ៣​ពលរដ្ឋ​អូស្រ្តាលី​ធ្វើរក​វិនិច្ឆ័យ​ឃើញ​កើត​ជំងឺ​មហារីកស្បែកនៅ​ពេល​ដែល​ពួកគេ​មាន​អាយុ​៧០ឆ្នាំ ហើយ​ជារៀងរាល់ឆ្នាំ​មាន​មនុស្ស​៧៥០០០០ ព្យាបាល​ជំងឺមហារីកស្បែកនេះ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។ វេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅ​ពិនិត្យ​ស្បែក​របស់​អ្នក​ដោយរក​មើល​ប្រជ្រុយ​និង​កន្ទួល​រមាស់​ខុសប្លែកពី​ធម្មតាដែល​អាច​ជា​ជំងឺ​មហារីកស្បែក។

Skin check
Dermatologist examining patient for signs of skin cancer Source: Getty Images

៩ ដើម្បីទៅពិនិត្យសុខភាពផ្លូវចិត្តរបស់លោកអ្នក

 និយាយថា ពលរដ្ឋអូស្រ្តាលី​៣លាននាក់​កំពុងតែ​រស់នៅ​ជាមួយ​នឹង​ជំងឺ​បាក់ទឹកចិត្ត​ឬ​ក៏​ជំងឺ​ថប់អារម្មណ៍។ វេជ្ជបណ្ឌិត​ពិនិត្យ​ជំងឺទូទៅ​គឺ​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​ប្រសើរបំផុតសម្រាប់​អ្នក​ដែល​ស្វែង​រក​ជំនួយ​​ពី​អ្នក​ជំនាញ​វិជ្ជាជីវៈ។
R U OK
Source: Public Domain


Share
Published 7 February 2017 2:32pm
Updated 12 August 2022 3:21pm
By Ildiko Dauda, Sopharany Hay


Share this with family and friends