ពិនិត្យមើលកិច្ចសន្យាជួលឲ្យបានច្បាស់លាស់
កិច្ចសន្យាជួលផ្ទះឬ The residential tenancy agreement គឺជាឯកសារផ្លូវច្បាប់មួយ។ វារួមមានទាំង ថ្លៃឈ្នួលដែលអ្នកត្រូវបង់ និងបង់តាមវិធីណា។ រយៈពេលពេលនិងប្រភេទនៃការជួល ប្រាក់កក់ដែលត្រូវបង់និងលក្ខខណ្ឌដទៃទៀតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សូមកុំចុះហត្ថលេខាលើឯកសារណាដែលអ្នកមិនយល់។
rental agreement form Source: Getty Images
បង់ប្រាក់កក់
ប្រាក់កក់គឺជាប្រាក់ដាច់ដោយឡែកមួយពីប្រាក់ឈ្នួលផ្ទះ។ វាដើរតួជាវត្ថុបញ្ចាំសម្រាប់ម្ចាស់ផ្ទះ ប្រសិនបើអ្នកមិនធ្វើតាមលក្ខខណ្ឌនៃកិច្ចសន្យាជួលរបស់អ្នកទេនោះ។ឧទាហរណ៍នៅក្នុងរដ្ឋវិចថូរៀ ប្រាក់កក់ត្រូវបានបង់ទៅឲ្យអាជ្ញាធរទទួលបន្ទុកខាងជួលលំនៅដ្ឋានដែលហៅថា ដែលរក្សាទុកប្រាក់នេះនៅក្នុងគណនីមូលធន (Trust) រហូតដល់ចុងបញ្ចប់នៃកិច្ចសន្យាជួលរបស់អ្នក។
Scattered Australian Cash Source: Getty Images
បំពេញរបាយការណ៍លក្ខខណ្ឌរបស់របរ (condition report)
នៅពេលដែលលោកអ្នករើចូលទៅនៅក្នុងផ្ទះនេះត្រូវបំពេញនូវរបាយការណ៍condition report សង្កេតមើលលក្ខខណ្ឌទូទៅនៃអចលទ្រព្យ រួមទាំងរបស់របរដែលនៅជាប់ជញ្ជាំងនិងគ្រឿងសង្ហារឹមផងដែរ ហើយត្រូវប្រគល់វាទៅឲ្យភ្នាក់ងារអចលទ្រព្យឬម្ចាស់ផ្ទះវិញក្នុងពេល៧ថ្ងៃ។ អ្នកនិងម្ចាស់ផ្ទះគួរតែយល់ព្រមគ្នាលើរបស់របរនៅក្នុងcondition report មុនពេលចុះហត្ថលេខាលើរបាយការណ៍នេះ។
Source: AAP/Tracey Nearmy
រក្សាទុកនូវឯកសារគ្រប់យ៉ាង
វាគឺជាការណែនាំឲ្យរក្សាទុកនូវច្បាប់ចម្លងនៃកិច្ចព្រមព្រៀងជួលផ្ទះ របាយការណ៍ Condition report វិក័យប័ត្រជួល និងប្រាក់កក់ សំបុត្រ emails និងកំណត់ត្រាជាលាយលក្ខណ៍អក្សរនានា។
Image
យល់ដឹងពីសិទ្ធិនិងការទទួលខុសត្រូវរបស់អ្នក
ឧទាហរណ៍នៅក្នុងរដ្ឋNSW អ្នកមានសិទ្ធិក្នុងការប្រកែកចំពោះការដំឡើងថ្លៃឈ្នួល ឬក៏ដោះស្រាយជាមួយនឹងម្ចាស់ផ្ទះរបស់អ្នកដែលខ្ជីខ្ជាក្នុងការមើលថែទាំអចលនទ្រព្យ ដោយការប្តឹងទៅកាន់ ។ឯកសារជំនួយ ខ្សែវីដេអូ និងព័ត៌មានបន្ថែមទៀតស្តីពីសិទ្ធិនិងការទទួលខុសត្រូវរបស់អ្នកជួលផ្ទះមាននៅក្នុងរដ្ឋនិងដែនដីនិមួយៗជាច្រើនភាសា។
Source: AAP/Julian Smith