៥ចំណុចគួរយល់*<wbr>ដឹងពីសុវត្ថិភាពការងារ

ខណៈដែលបុគ្គលិកកម្មករទាំងអស់នៅ*អូស្រ្តាលីមានសិទ្ធិបដិសេធនៅពេលដែលសុំឲ្យធ្វើការដែលគ្មានសុវត្ថិភាពនោះ បុគ្គលិកកម្មករបរទេសនិងអ្នកដែលមានដើមកំណើតវប្បធម៌និងភាសាដាច់ដោយឡែកពីគេទំនងជានឹងរក្សាភាពស្ងាត់ស្ងៀមមិនតវ៉ាអ្វីនោះទេ។

Hard hats

Hard hats Source: Pixabay/Public Domain

១ តើចៅហ្វាយនាយរបស់អ្នកត្រូវធ្វើអ្វីខ្លះ?

ត្រូវ​តែបង្ហាញ​អ្នក​ពី​វិធី​ធ្វើការ​ងារ​ប្រកប​ដោយសុវត្ថិភាព ធានា​ឲ្យ​បានថា មាន​រណាម្នាក់​កំពុងតែ​ពិនិត្យ​មើលអ្នក មិន​សុំ​ឲ្យ​អ្នក​ធ្វើអ្វី​ដែល​ត្រូវ​ការ​អាជ្ញាប័ណ្ណ​ពិសេស ដូចជា​បើកបរ​រថយន្ត​ធម្មតា រថយន្ត​ស្ទូច​ឬក៏​រថយន្ត​លើកដាក់​ទំនិញ​នោះទេ​ប្រសិន​បើ​អ្នក​មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ មិនមាន​ឧបករណ៍​ត្រឹមត្រូវ​សម្រាប់​អ្នក​ក្នុង​ការ​ធ្វើការ​ងារ​ប្រកប​ដោយសុវត្ថិភាព និង​ផ្តល់​ឲ្យ​អ្នក​នូវ​ឧបករណ៍សុវត្ថិភាព​ប្រសិន​បើ​អ្នក​ត្រូវ​ការ​វា​ដើម្បី​ធ្វើការ​ងារ​នោះ។

Image

២ អ្វីខ្លះដែលអ្នកត្រូវធ្វើដើម្បីរក្សាសុវត្ថិភាពរបស់អ្នកនៅកន្លែងធ្វើការ

អ្នក​ត្រូវ​មើល​ថែទាំ​សុខភាព​និង​សុវត្ថិភាពខ្លួន​ឯងនៅ​កន្លែង​ធ្វើការ រួម​ទាំង​​ការដែល​មាន​រូបរាងកាយ​មាំមួន​និង​សុខភាព​ល្អ​ដើម្បី​ធ្វើការ​ងារ​របស់​អ្នក ។ អ្នក​មិន​អាច​ស្ថិតនៅក្រោម​ឥទ្ធិពល​នៃ​សុរា ឬ​ក៏ថ្នាំ​ញៀន  ឬក៏​ទទួល​ទាន​សុរា​ឬក៏ប្រើប្រាស់​ថ្នាំ​ខុសច្បាប់​នៅ​កន្លែង​ធ្វើការ ឬក៏​ប្រព្រឹត្ត​អំពើ​ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​ខ្លួន​ឯង​ឬក៏​អ្នកដទៃ​នៅ​កន្លែង​ធ្វើការនោះទេ។
Safety clothes
Source: Pixabay/Public Domain

៣ អ្នកមានសិទ្ធិក្នុងការទទួលបានប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារត្រឹមត្រូវ

នៅ​ក្នុង​ប្រទេស​អូស្រ្តាលី មាន​ការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា និង​លក្ខខណ្ឌការងារ។ អង្គភាព ជួយ​ដល់​និយោជក និង​កម្មករ​ឲ្យ​យល់​ពី​សិទ្ធិនិង​ការ​ទទួល​ខុស​ត្រូវ​ទាំង​នេះ​នៅ​កន្លែង​ធ្វើការ ហើយ​ពួកគេ​ក៏​អាចជួយ​អ្នក​ស្វែងយល់​ផងដែរ​ថា​តើ​អ្នក​ត្រូវ​ទទួល​បាន​នូវ​ប្រាក់​ឈ្នួល​ប៉ុន្មាន។
Fair Work Ombudsman
Source: Courtesy of Fair Work

៤ ការសម្លុតគម្រាមកំហែងនៅកន្លែងធ្វើការ

ប្រសិនបើ​អ្នក​ត្រូវ​គេ​សម្លុត​គម្រាម​កំហែង​នោះ អ្នក​ត្រូវ​ប្រាប់​ថៅកែរបស់​អ្នក​ ឬក៏បុគ្គលិក​ដទៃ​ទៀត ហើយ​ប្រាប់​ពួកគេ​ថា​អ្នក​ចង់​ឲ្យ​បញ្ឈប់​បញ្ហានេះ​កុំ​ឲ្យ​កើតមាន​ឡើង​ទៀត។ ប្រសិនបើ​វា​មិន​បញ្ចប់​ទេនោះ អ្នក​អាច​និយាយ​ជាមួយ​អាជ្ញាធរ​ណាម្នាក់​នៅ​ក្នុង​រដ្ឋ​ឬក៏ដែនដី​ដែល​លោក​អ្នក​កំពុងតែ​ធ្វើការ។ អ្នក​ក៏​អាច​ពិភាក្សា​ជាមួយនឹង គណៈកម្មការ ឬក៏​ទូរសព្ទ​ទៅកាន់លេខ ១៣០០ ៧៩៩ ៦៧៥។
Bullying at work
Source: AAP/PA Wire

៥ តើអ្នកគួរធ្វើយ៉ាងណា នៅពេលដែលអ្នកមានគ្រោះថ្នាក់នៅកន្លែងការងារ

ស្វែង​រក​ជំនួយ​ដំបូង​ឬក៏​ទៅ​ជួប​វេជ្ជបណ្ឌិត​ឬក៏​គិលានុប្បដ្ឋាយិកា​ភ្នាម។ អ្នក​មាន​សិទ្ធិ​ជ្រើស​រើស​វេជ្ជបណ្ឌិត​ដែល​លោក​អ្នកចង់​ជួប។ អ្នក​អាច​សុំ​វេជ្ជបណ្ឌិត​ឲ្យ​ចេញ​នូវ​វិញ្ញាបនប័ត្រ​វេជ្ជសាស្រ្ត (សំបុត្រពេទ្យ) ហើយ​អ្នក​អាច​បង្ហាញ​សំបុត្រ​នេះ​ទៅ​ឲ្យ​ថៅកែ​របស់​អ្នក។ ប្រាប់​ថៅកែ​របស់​អ្នក​ថា អ្នក​មាន​របួស ហើយ​បំពេញ​នូវ​របាយការណ៍​គ្រោះថ្នាក់។
Medics
Source: AAP
ប្រសិនបើ​អ្នក​សង្ស័យ​ថា អ្នក​ត្រូវ​គេ​កេងប្រវ័ញ្ច ឬក៏​មាន​អារម្មណ៍ថា​គ្មាន​សុវត្ថិភាព​ឬក៏​ត្រូវ​គេ​គម្រាម​កំហែង​នៅ​កន្លែង​ធ្វើការ អ្នក​អាច​ធ្វើ​ការ​សាកសួរ​ដោយ​សំងាត់​ទៅ​កាន់ ឬក៏​អ្នក​ច្បាប់​ខាង​ផ្នែក​សុវត្ថិភាព​កន្លែង​ការងារ​នៅ​ក្នុង​រដ្ឋរបស់​អ្នក។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​ពី​សុវត្ថិភាព​ការងារ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី សូមចូល​ទៅកាន់​គេហទំព័រ​របស់

ប្រសិនបើ​លោក​អ្នក​ត្រូវ​ការ​អ្នក​ជួយ​បកប្រែភាសា សូម​ទូរសព្ទ​ទៅកាន់​សេវាកម្មបកប្រែ​តាមរយៈលេខ ១៣ ១៤ ៥០៕

 


Share
Published 20 December 2016 10:43am
Updated 20 January 2017 8:18am
By Ildiko Dauda
Presented by Sopharany Hay
Source: Australian Government


Share this with family and friends