កងទ័ពកម្ពុជាបញ្ជាក់ថា អាស៊ានមិនបានឯកភាពធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រចិនខាងត្បូងឡើយ

កងទ័ពកម្ពុជា ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា អាស៊ានមិនបានឯកភាព ធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រចិនខាងត្បូងនោះទេ។
អគ្គមេបញ្ជាការកងទ័ពកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសថា កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី២០ នៅកោះបាលី នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ មិនបានសម្រេចរឿងធ្វើសមយុទ្ធយោធារួមរបស់អាស៊ាន នៅសមុទ្រចិនខាងត្បូងឡើយ។ ការបញ្ជាក់ដូច្នេះ ក្រោយពីមានព័ត៌មានចេញពីឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ាន នៅឆ្នាំ២០២៣ បានប្រកាសថា អគ្គមេបញ្ជាការកងទ័ពអាស៊ាន បានព្រមព្រៀងគ្នាថា នឹងធ្វើសមយុទ្ធរួមគ្នា នៅសមុទ្រចិនខាងត្បូង ដែលសមាជិកអាស៊ានមួយចំនួន កំពុងមានជម្លោះជាមួយប្រទេសចិន។
Share