ផលិតករខ្មែរអូស្រ្តាលីស្វែងរកក្រុមគ្រួសារខ្មែរដែលចង់ចែករំលែកជីវភាពរស់នៅប្រចាំថ្ងៃ នៅក្នុងការថតខ្សែភាពយន្តឯកសារ

Cambodian-Australian filmmaker Allison Chhorn in studio Source: Anastasia Comelli
ផលិតករខ្មែរអូស្រ្តាលីខាងផ្នែកផលិតខ្សែភាពយន្តឯកសារនិងកុនខ្នាតខ្លីម្នាក់ កំពុងតែមានគម្រោងថតនូវខ្សែភាពយន្តឯកសាថ្មីមួយស្តីពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរនៅក្នុងប្រទេសអូស្រ្តាលី។ គម្រោងខ្សែភាពយន្តឯកសារថ្មីរបស់ កញ្ញា Allison Chhorn ក្រោមចំណងជើងថា “Hidden Rituals”ឬ “ទំនៀមទំលាប់ដែលលាក់កំបាំង” គ្រោងនឹងដាក់បញ្ចាំងក្នុងការតាំងពិពណ៌បង្ហាញនៅឯសាលវិចិត្រសិល្បៈ ACE Open Gallery នៃទីក្រុងអាឌឺឡែត រដ្ឋអូស្រ្តាលីខាងត្បូង នៅពាក់កណ្តាលឆ្នាំក្រោយ ឆ្នាំ២០២២ខាងមុខនេះ។
Share