អង្គការអូស្រ្តាលីដឹកនាំក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តដើម្បី ចុះទៅព្យាបាលពលរដ្ឋខ្មែរនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយ

Cambodia Vison Team in Svay Rieng 2018

Cambodia Vison Team with patients in Svay Rieng 2018 Source: Client Image

អង្គការ Cambodia Vision របស់អូស្រ្តាលី នឹងដឹកនាំក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តដើម្បី ចុះទៅព្យាបាលពលរដ្ឋខ្មែរនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយ រៀងចាប់ពីថ្ងៃទី 27 ខែតុលា ដល់ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2019 ខាងមុខនេះ។ ក្រុមគ្រូពេទ្យជំនាញប្រមាណជាង 100រូប មកពីប្រទេសអូស្ត្រាលី ចិន ហ្វាំងឡង់ និងអង់គ្លេសនឹងផ្តល់ការព្យាបាលដោយមិនគិតថ្លៃ ព្រមទាំងមានផ្តល់អាហារពីរពេលដល់អ្នកជំងឺក្នុងអំឡុងពេលទទួលការព្យាបាលផងដែរ។ ដើម្បីជ្រាបច្បាស់ពីប្រភេទជំងឺដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្តល់ការព្យាបាលជូន សូមស្តាប់បទសម្ភាសន៍របស់លោក ខឹម សារឹម ជាមួយលោកស្រី ធីតា យង់ នៃអង្គការ Cambodia Vision ដូចតទៅ។



Share