មនុស្សចាស់ និងជនងាយរងគ្រោះនៅក្នុងប្រទេសអូស្ត្រាលីត្រូវបានជំរុញឱ្យចាក់វ៉ាក់សាំងបង្ការ COVID-19 ដូស្តទី៤ មុនរដូវរងា

Source: Michael Wilson - Pool/Getty Images
ថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ ដូស្តទី៤ ឥឡូវនេះមានសម្រាប់មនុស្សចាស់ និងជនងាយរងគ្រោះ នៅក្នុងប្រទេសអូស្ត្រាលី ដែលបានចាក់ដូស្តជំរុញយ៉ាងហោចណាស់៤ខែមកហើយ។ ប្រជាជនអូស្ត្រាលីដែលមានវ័យចំណាស់ត្រូវបានជំរុញឱ្យទទួលនូវការការពារបន្ថែមទៀត នៅ មុនពេលរដូវរងាចូលមកដល់ ជាមួយនឹងការកើនឡើងនៃករណីឆ្លងដែលទំនងជានឹងកើតឡើង។
Share