តើអ្វីគឺជាជំងឺធ្លាក់ទឹកចិត្តពេល​មានផ្ទៃពោះ និងក្រោយពេលសម្រាលបុត្រ? តើយើងស្វែងរកជំនួយបានតាមរបៀបណា?

Australia Explained - Postnatal Depression

Postnatal depression? How to help yourself and your partner Credit: PonyWang/Getty Images

ប្រសិនបើអ្នកជាមាតាឬបិតាថ្មីថ្មោង អ្នកប្រហែលជាធ្លាប់បានឮពីការផ្លាស់ប្តូរអ័រមន ដែលហៅថា 'baby blues' - គឺជាអារម្មណ៍ដ៏លំបាកដែលជួបប្រទះដោយម្តាយថ្មោងថ្មី 4 នាក់ ក្នុងចំណោម 5 នាក់បន្ទាប់ពីសម្រាលកូនរួច។ ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ទឹកចិត្តក្រោយពេលសម្រាលគឺខុសគ្នា។ វាអាចប៉ះពាល់ដល់ទាំងលោកឪពុក ឬអ្នកម្តាយ និងមានរោគសញ្ញាធ្ងន់ធ្ងរខុសប្លែកគ្នា ហើយ រយៈពេលក៏ខុសគ្នាដែរ។ នៅក្នុងរបាយការណ៍ពន្យល់ពីអូស្រ្តាលី ឬAustralia Explained វគ្គនេះ យើងសិក្សា ពីសេវាកម្មនានាដែលមាននៅក្នុងប្រទេសអូស្ត្រាលី ដើម្បីជួយគាំទ្រ និងព្យាបាលដល់អ្នកដែលមានជំងឺធ្លាក់ទឹកចិត្តក្រោយពេលសម្រាលបុត្រ។


Key Points
  • Postnatal depression lasts longer than 'baby blues' and presents with more severe symptoms.
  • Up to 1 in 5 new mums and 1 in 10 new dads are affected by postnatal depression.
  • Treatment can involve psychological therapy or antidepressant medication, and a supportive environment can help new parents access the help they need to recover.

សូមស្វែងរកជំនួយនៅពេលចាំបាច់៖
  • សម្រាប់ជំនួយជាមួយនឹងការថប់បារម្ភ និងការធ្លាក់ទឹកចិត្តអំឡុងពេលមានផ្ទៃពោះ សូមទូរស័ព្ទទៅ PANDA (Perinatal Anxiety & Depression Australia)តាមរយៈលេខ1300 726 306 ឬចូលទៅកាន់គេហទំព័រ សម្រាប់ធនធានដែលបកប្រែជាង​៤០ភាសា។
  • សម្រាប់ជំនួយសុខភាពផ្លូវចិត្ត 24/7 សូមទូរស័ព្ទទៅ Beyond Blueតាមលេខ 1300 224 636 ឬចូលទៅកាន់គេហទំព័រ beyondblue.org.au។
  • សម្រាប់ជំនួយ​គាំទ្រ​ផ្លូវចិត្ត​ LGBTIQ+ សូមទាក់ទងទៅ QLife លេខ 1800 184 527 ឬចូលទៅកាន់៖  . 
  • សម្រាប់ជំនួយផ្នែកវិបត្តិ 24/7 សូមទូរស័ព្ទទៅ លេខ 13 11 14. 
  • សម្រាប់​សេវាប្រឹក្សាតាមទូរសព្ទឬតាមអនឡាញ​ ដែល​ជួយជាពិសេសសម្រាប់​បុរស សូម​ទាក់ទងទៅMensline លេខ 1300 78 99 78 or ចូលទៅកាន់៖

Share