ក្នុងបាឋកថា ស្តីពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ថា RCEP កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន លោកបណ្ឌិត សុក ស៊ីផាន់ណា បានលើកឡើងថា បើមួយៗ ផលិតតែស្រាបៀរ បន្តិចទៀត កូនយើងអាយុ ៣០ឆ្នាំ នោះនឹងកើតជំងឺទឹកនោមផ្អែមទាំងអស់គ្នា ហើយទោះជាបង្កើតមន្ទីរពេទ្យកាល់ម៉ែត្រ ៣ទៀត ក៏ទប់មិនជាប់ដែរ។
លោកបណ្ឌិត សុក ស៊ីផាន់ណា៖ ( សំឡេង )
យ៉ាងណាក៏ដោយ លោកបណ្ឌិត សុក ស៊ីផាន់ណា បានលើកឡើងថា ទោះបីជានៅកម្ពុជា បង្កើតរោងចក្រផលិតស្រាបៀរច្រើនហួសហេតុ តែការបង្កើតរោងចក្រទាំងនេះ ក៏ជាប្រភពមួយនៃការផ្តួចផ្តើមសមត្ថភាពផលិតសម្រាប់កម្ពុជាដែរ។ បើសិនជារោងចក្រទាំងនោះ ដែលសព្វថ្ងៃ ផលិតស្រា ប៉ុន្តែបើយើងបង្វែទិស ឬក៏ប្តូរផលិតកម្ម ទៅកែច្នៃ ផលិតទឹកផ្លែឈើ មានទឹកក្រូចពោធិ៍សាត់ ទឹកស្វាយ ទឹកល្ហុង ឬក៏ភេសជ្ជៈទឹកផ្លែឈើផ្សេងទៀត ដែលខ្មែរយើង មាន នោះ ក្រៅតែពីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក គឺផលិតផលភេសជ្ជៈទឹកផ្លែឈើទាំងនេះ ក៏អាចនាំចេញទៅក្រៅប្រទេសថែមទៀតផង៕