បុណ្យផ្កាប្រាក់សាមគ្គីដើម្បីប្រមូលបច្ច័យកសាងវត្តមុន្នីរង្សី

Bon Phka at Wat Monyraingsey

Bon Phka at Wat Monyraingsey Source: SBS Khmer - Sarim Khem

កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា កន្លងទៅនេះ នៅបរិវេណវត្តមុន្នីរង្សី មានរៀបចំពិធីបុណ្យផ្កាប្រាក់ដើម្បីប្រមូលបច្ច័យកសាងវត្តថ្មី ដែលមានទីតាំងនៅផ្លូវលេខ 105 Taylors Road, Skye, Victoria 3977 ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ពុទ្ធបរិស័ទ្ធប្រមាណ ៤០០នាក់។


អ្នកចូលរួម​ក្នុង​ពិធី​បុណ្យ​បាន​បង្ហាញ​នូវ​ក្តី​រីករាយ ព្រមទាំង​លើក​ឡើង​ថា​បាន​មក​ដល់​ទី​អារាមថ្មី​នេះ ហាក់បី​ដូច​ជា​មាន​វត្តមាន​នៅ​ក្នុង​ទី​អារាម​ក្នុង​ប្រទេស​កម្ពុជា​ដែរ ដោយសារ​តែ​ទី​អារាម​ថ្មី​មានទីធ្លា​ធំទូលាយ ព្រមទាំង​មាន​សភាព​ស្ងាត់​ជ្រងំ ហើយ​ផ្លូវ​បត់​ចូល​ទី​អារាម​ប្រមាណ ១០០ ម៉ែត្រ​មាន​លក្ខណៈ​ជា​ផ្លូវ​លំ​នៅ​ឡើយ។

សូមបញ្ជាក់ថា៖ ទីតាំងថ្មីនេះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​តំបន់​ដែល​ពលរដ្ឋ​ខ្មែរ​យើង​រស់​នៅ​​ប៉ុន្មាននោះទេ ​ពោល​គឺ​បើក​ឡាន​ប្រមាណ​តែ ២០នាទី​ប៉ុណ្ណោះ​ពី​តំបន់​Springvale ៕

 

 


Share