កម្ពុជាប្រកាសបណ្តេញថ្នាក់ដឹកនាំក្រុមហ៊ុនFacebook ២២នាក់ចេញពីប្រទេស

Camodia Prime Minister Hun Sen Credit: Meng Phalla
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានប្រកាស សម្រេចបណ្តេញបុគ្គលិកក្រុមហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា ចេញពីប្រទេស ដោយទុករយៈពេល ៤៨ម៉ោង។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបទេស នៅថ្ងៃទី៤ ខែកក្កដា។ ប៉ុន្មាននាទីក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្សាយនូវឈ្មោះ និងរូបថតរបស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្វេសប៊ុក ទាំង ២២នាក់ ដែលត្រូវបានរាជរដ្ឋាភិបាល ប្រកាសហាមឃាត់ មិនឱ្យចូលកម្ពុជា អស់មួយជីវិត។
Share