ក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូតអូស្រ្តាលី ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) បានបង្ហាញឆន្ទៈមោះមុត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ទំាងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
លោក ចាស្ទីន ខេវិន វ៉ាយអេត បានគូសបញ្ជាក់ថា អូស្រ្តាលី បានគំាទ្រចំពោះយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់សុខមាលភាពពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ និងសមភាពយេនឌ័រ ធ្វើកំណែទម្រង់និងអភិបាលកិច្ច ពង្រឹងវិស័យសន្តិសុខ និងការពារជាតិ ជាដើម។
អ្នកនាំពាក្យនៃកិច្ចប្រជុំរវាងឯកអគ្គរដ្ឋទូតអូស្ត្រាលី និងប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖
( សំឡេង )
ចំណែកលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានគំាទ្រចំពោះលទ្ធផលពិភាក្សាការងាររវាងលោកឯកអគ្គរដ្ឋទូតអូស្រ្តាលី ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក៏ដូចជា ការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃរដ្ឋាភិបាលប្រទេសទំាងពីរ នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕