កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នានៅខេត្តកំពង់ឆ្នាំង

កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នា នៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២៣មីនា-៨មេសា ២០២៣។
សមយុទ្ធនាគមាស ឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា-ចិន បានធ្វើឡើង ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន»។ ពិធីបើកសមយុទ្ធនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ទោ ឈិន មិនធាន នាយរងសេនាធិការកងទ័ពជើងគោកតំបន់ខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។
Share