កម្ពុជា សម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ

SBS Khmer

Source: SBS Khmer

ក្នុងសារជាសំឡេងពិសេស ជូនជនរួមជាតិ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារ ចាប់ពីអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ។ ការចាក់វ៉ាក់សាំងនេះ ចាប់ធ្វើឡើង នៅថ្ងៃទី២៣ ខែកុម្ភៈ លើកូនចៅមន្ត្រីរាជការថ្នាក់ជាតិ ដោយធ្វើឡើងនៅតាមមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ។



Share