ប្រព័ន្ធ Cambodia e-Arrival នឹងត្រូវអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ជាអង្គភាពសមត្ថកិច្ច ទទួលបន្ទុកគ្រប់គ្រងប្រតិបត្តិការជំនាញនេះ។
ក្រសួងមហាផ្ទៃ ប្រកាសថា ការដាក់ឱ្យដំណើរការប្រព័ន្ធ Cambodia e-Arrival នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលជូនអ្នកដំណើរគ្រប់រូប ដែលចូលមកកាន់ប្រទេសកម្ពុជា ទទួលបានភាពងាយស្រួល ក្នុងការបំពេញបែបបទទុកជាមុន ក្នុងទម្រង់អេឡិចត្រូនិចរួមគ្នាតែម្តង។
ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា បែបបទទាំងនោះ មានដូចជា ព័ត៌មានសម្រាប់ស្នើសុំទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) សលាកបត្រអន្តោប្រវេសន៍ ការប្រកាសព័ត៌មានគយ និងសុខាភិបាល ជាដើម៕