អូស្ត្រាលី អង់គ្លេស និងអាមេរិក សម្តែងការព្រួយបារម្ភជាខ្លាំងអំពីបរិយាកាស នៃការបោះឆ្នោតនៅកម្ពុជា

Cambodia National Election on 23-07-2023.jpg

ការបោះឆ្នោតជាតិនៅកម្ពុជា ថ្ងៃទី ២៣ កក្កដា ២០២៣

ស្ថានទូតអូស្ត្រាលី ស្ថានទូតអង់គ្លេស និងស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានចេញសេចក្តី ថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយសម្តែងនូវការព្រួយបារម្ភជាខ្លាំង អំពីបរិយាកាសនៃការបោះឆ្នោតជាតិ និងគន្លងប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា។


សេចក្តីប្រកាសរបស់ស្ថានទូតអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិកូវ ងការណ៍ដាច់ដោយឡែកពីគ្នាត្រូវគជប ប្រកាសនៅចុងខែសីហា ិនប៉ិច៕លើសលប់។ ពោលគឺក្នុងចំណោមអាសនៈរដ្ឋសភា ១២៥អាសនៈ គឺគណបក្សបខាងលើនេះ បានធ្វើឡើង ដាច់ដោយឡែកពីគ្នា ចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ គឺមួយថ្ងៃក្រោយការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅប្រទេសកម្ពុជា។ ជាការបោះឆ្នោត ដែលមានគណបក្សនយោបាយ ចំនួន ១៨គណបក្ស បានចូលរួម តែពុំមានវត្តមានរបស់គណបក្សប្រឆាំងដ៏មានឥទ្ធិពល គឺគណបក្សភ្លើងទៀន ចូលរួមឡើយ។

សេចក្តីប្រកាសដដែលរបស់ស្ថានទូតអូស្ត្រាលី បង្ហាញថា មុនការបោះឆ្នោតថ្ងៃទី២៣កក្កដា មានការដកសិទ្ធិឈរឈ្មោះបោះឆ្នោតគណបក្សប្រឆាំងដ៏សំខាន់មួយ ក៏ដូចជា ការដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល ជាដើម។ សកម្មភាពទាំងនេះ មិនអាចអោយប្រជាជនកម្ពុជា ទទួលបានព័ត៌មាន បញ្ចេញមតិរបស់ពួកគេ ដោយសេរី និងមានជម្រើសពិតប្រាកដពីរបៀប ដែលពួកគេ ត្រូវបានដឹកនាំនោះទេ។

ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា បន្ថែមថា «ប្រទេសអូស្ត្រាលី ជាដៃគូអស់រយៈពេលជាច្រើនទសវត្សរ៍ ក្នុងការគាំទ្រប្រទេសកម្ពុជា ដើម្បីទទួលបាននូវសន្តិភាព ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ យើងបង្ហាញពីក្តីបារម្ភរបស់យើង ក្នុងនាមជាមិត្តដ៏យូរអង្វែង ហើយបន្តនូវបំណងប្រាថ្នារបស់យើង ក្នុងការធ្វើការជាមួយប្រទេសកម្ពុជាឆ្ពោះទៅរកគោលដៅទាំងនេះ»។

ចំណែកស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ ស្តីពី ការបោះឆ្នោតនៅកម្ពុជា ដោយលើកឡើងថា «ចក្រភពអង់គ្លេស គឺជាដៃគូរដ៏យូរអង្វែង ក្នុងភាពរុងរឿង និងស្ថិរភាពរបស់កម្ពុជា ហើយជឿជាក់ថា វឌ្ឍនភាពក្នុងផ្នែកទាំងនេះ អាចត្រូវបានទ្រទ្រង់យ៉ាងល្អបំផុត តាមរយៈវប្បធម៌នយោបាយប្រជាធិបតេយ្យ ដែលគាំទ្រដល់ការពិភាក្សាបើកចំហប្រកបទៅដោយទស្សនៈចម្រុះ។

សេចក្តីថ្លែងការណ៍របស់ចក្រភពអង់គ្លេស បន្តថា «ការបោះឆ្នោត តាមបែបប្រជាធិបតេយ្យអាស្រ័យទៅលើការប្រកួតប្រជែង ដែលគួរឱ្យទុកចិត្ត ដោយបើកចំហ និងយុត្តិធម៌។ យើងសោកស្ដាយ ដែលការបោះឆ្នោតទាំងនេះ បានធ្វើឡើង ដោយមានការរឹតត្បិតនៃលំហនយោបាយ រួមទាំង ការដកសិទ្ធិពីគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏សំខាន់កាលពីដើមឆ្នាំនេះ ដែលបណ្តាលឱ្យមានការបោះឆ្នោតមួយ ដែលមិនសេរី ឬយុត្តិធម៌។ ចក្រភពអង់គ្លេស ចាត់ទុកថា នេះជាឱកាស ដែលខកខានក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា»។

សេចក្តីថ្លែងការណ៍របស់ស្ថានទូងអង់គ្លេស បញ្ជាក់ថា «ចក្រភពអង់គ្លេស នៅតែប្តេជ្ញាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍដំណើរការប្រជាធិបតេយ្យ និងលំហពលរដ្ឋ ក្នុងប្រទេសកម្ពុជា ក៏ដូចជាការជួយគាំទ្រដល់ប្រជាជនកម្ពុជា»។

ជាមួយគ្នានោះ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ក៏បានផ្សាយនូវសេចក្តីថ្លែងការណ៍របស់លោក 𝐌𝐚𝐭𝐭𝐡𝐞𝐰 𝐌𝐢𝐥𝐥𝐞𝐫 អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពី ការបោះឆ្នោតនៅកម្ពុជា ដោយលើកឡើងថា សហរដ្ឋអាមេរិក មានការរំខានចិត្ត ដោយការបោះឆ្នោតជាតិ នៅកម្ពុជា នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ គ្មានភាពសេរី និងមិនយុត្តិធម៌ទេ។

ស្ថានទូតអាមេរិក លើកឡើងថា នៅមុនការបោះឆ្នោត អាជ្ញាធរកម្ពុជា បានធ្វើការគំរាមកំហែង និងយាយីជាបន្តបន្ទាប់ ទៅលើគណបក្សនយោបាយប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដែលជាការបំផ្លាញស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ប្រទេស និងកាតព្វកិច្ចជាអន្តរជាតិ របស់ប្រទេសកម្ពុជា។ សកម្មភាពទាំងនេះ មិនអាចធ្វើឲ្យប្រជាជនកម្ពុជា មានសម្លេង និងជម្រើស ក្នុងការកំណត់អនាគតនៃប្រទេសរបស់គេបានទេ។ ជាការឆ្លើយតបនឹងទង្វើទាំងនេះ សហរដ្ឋអាមេរិក បានធ្វើការរឹតត្បិតលើទិដ្ឋាការ សម្រាប់បុគ្គលមួយចំនួន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយនឹងធ្វើការផ្អាកលើកម្មវិធីជំនួយបរទេសមួយចំនួន។

សេចក្តីថ្លែងការណ៍ បន្តថា ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងប្រទេស បង្កើតរដ្ឋាភិបាលថ្មី អាជ្ញាធរមានឱកាសកែលម្អកិត្តិនាមជាអន្តរជាតិរបស់ប្រទេសកម្ពុជា ដូចជា ស្តារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដ បញ្ចប់ការកាត់ក្តី ដែលមានលក្ខណៈនយោបាយ កែប្រែការដាក់ទោសដោយតុលាការទៅលើអ្នករិះគន់ រដ្ឋាភិបាល ហើយអនុញ្ញាតឲ្យផ្នែកសារព័ត៌មានឯករាជ្យ បើកដំណើរការឡើងវិញ ដោយគ្មានការជ្រៀតជ្រែក។

សហរដ្ឋអាមេរិក រីករាយនឹងបន្តភាពជាដៃគូ ជាមួយប្រជាជនកម្ពុជា ដើម្បីគាំទ្របំណងប្រាថ្នារបស់គេ ដែលចង់ឲ្យប្រទេសរបស់គេ មានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យភាពច្រើនឡើង ដែលក្នុងនោះ សម្លេងទាំងអស់ ត្រូវបានគេស្តាប់។

ចំពោះការលើកឡើងរបស់ប្រទេសលោកខាងលិចខាងលើនេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រកាស ច្រានចោល ដោយលើកឡើងថា អាមេរិក អូស្ត្រាលី និងអង់គ្លេស វាយតម្លៃការបោះឆ្នោតនៅកម្ពុជា ដោយប្រើក្រសែភ្នែករាប់ម៉ឺនគីឡូម៉ែត្រពីចម្ងាយ និងប្រើប្រាស់ស្តង់ដារពីរ ផ្អែកទៅលើភូមិសាស្ត្រនយោបាយ ដើម្បីប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ។ ពោលគឺប្រទេសទាំងនេះ មិនបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត មកចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោត នៅកម្ពុជានោះទេ។

ជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជានេះ មានប្រទេសជាច្រើន និងស្ថាប័នអន្តរជាតិជាច្រើន បានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ មកចូលរួមសង្កេតការណ៍បោះឆ្នោត នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតទាំងជាតិ និងទាំងអន្តរជាតិ បានវាយតម្លៃដូចគ្នាថា ការបោះឆ្នោតនៅម្ពុជា នាឆ្នាំ២០២៣ នេះ បានធ្វើឡើងដោយត្រឹមត្រូវ សេរី យុត្តិធម៌ និងតម្លាភាព មិនមានការគំរាមកំហែង ឬអំពើហិង្សា កើតឡើងទេ។

កាលពីថ្ងៃទី២៥កក្កដា ប្រធានាធិបតីចិន លោក ស៊ីជីនពីង និងនាយករដ្ឋមន្រ្តីចិន លោក លី ឈាង បានផ្ញើសារលិខិត ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលឈ្នះការបោះឆ្នោត។ ថ្នាក់ដឹកនាំកំពូលចិន ក៏បានប្រកាស បន្តគាំទ្រកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បន្តទៀត។

សូមបញ្ជាក់ថា លទ្ធផលបឋម បង្ហាញ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតដោយសំឡេងលើសលប់។ ពោលគឺក្នុងចំណោមអាសនៈរដ្ឋសភា ១២៥អាសនៈ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ១២០អាសនៈ និង ៥អាសនៈទៀត បានទៅគណបក្សហ៊្វុនស៊ិនប៉ិច។

យ៉ាងណាក៏ដោយ លទ្ធផលបោះឆ្នោតផ្លូវការ នឹងត្រូវគជប ប្រកាសនៅចន្លោះពីចុងខែសីហា ឬនៅដើមខែកញ្ញាខាងមុខនេះ៕



Share