នៅក្នុងវេទិកាពិភាក្សា ស្តីពី គោលនយោបាយរ៉ែ និងថាមពល នៅកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ សុខា ភ្នំពេញ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានប្រកាសយ៉ាងដូច្នេះថា៖ ( សំឡេង )
លោករដ្ឋមន្ត្រី បានបន្ថែមថា កន្លងទៅ រាជរដ្ឋាភិបាល បានប្រកាសពីចុះថ្លៃអគ្គិសនីពិសេស ដល់វិស័យកសិកម្ម ការចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម ជាពិសេសការបូមទឹក នៅពេលយប់ ដែលមានតម្លៃ ក្នុងអត្រា ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។
លោករដ្ឋមន្ត្រី កែវ រតនៈ ដែលជាអតីតអគ្គនាយកក្រុមហ៊ុនអគ្គិសនីកម្ពុជា EDC ក៏បានបន្ថែមថា សម្រាប់វិស័យឧស្សាហកម្ម រាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តការបញ្ចុះថ្លៃអគ្គិសនីហើយ ចាប់ពីខែតុលា ដល់ធ្នូ ឆ្នាំ២០២៣ ខណៈដែលវិស័យទេសចរណ៍ រាជរដ្ឋាភិបាល ក៏នឹងត្រូវអនុវត្តការបញ្ចុះថ្លៃអគ្គិសនី ៣ខែដូចគ្នា គឺចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤៕