ក្រសួងការបរទេសកម្ពុជា ឆ្លើយតបចំពោះការទាមទារឱ្យដោះលែងទណ្ឌិត១រូប ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ

កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារភ្លាមៗ Credit: Meng Phalla
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅយប់ថ្ងៃទី១៣ ខែកក្កដា បានចេញសារឆ្លើយតបនឹងការទាមទារឱ្យដោះលែងទណ្ឌិត១រូប ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ លោក អាន សុខខឿន លើកឡើងថា «ថ្មីៗនេះ វិទ្យុបរទេសមួយ ដែលផ្សាយជាខេមរភាសា បានផ្សាយថា អង្គការសហប្រជាជាតិ បានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងទណ្ឌិតមួយរូប ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ ក៏ប៉ុន្តែធាតុពិត ការថ្លែងទាំងនេះ គឺគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ “ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត” តែប៉ុណ្ណោះ ពោលគឺមិនតំណាងឱ្យអង្គការសហប្រជាជាតិនោះទេ»។
Share