លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសជាថ្មីថា កម្ពុជាមិនបាត់បង់កោះគុតទេ!

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ក្នុងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជាថ្មីថា កម្ពុជា នៅមិនទាន់ចរចាជាមួយភាគីថៃ លើព្រំដែនទឹក នៅឡើយទេ ដូច្នេះកោះគុត នៅក្នុងសមុទ្រខេត្តកោះកុង ជាប់ព្រំដែនថៃ គឺមិនបានបាត់បង់ទៅណាទេ។
Share