លោក ហ៊ុន ម៉ាណែត៖ ( សំឡេង )
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា មិនអោយមានការវិនិយោគរោងចក្រអគ្គិសនី ប្រើធ្យូងថ្ម នៅកម្ពុជា នោះទេ។
លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាភ្លាមៗ ទៅក្រសួងរ៉ែ និងថាមពល អោយបញ្ឈប់នូវការអនុញ្ញាត រាល់គម្រោងបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្មទាំងអស់ ពិសេសត្រូវបញ្ចប់នូវផលិតកម្មរោងចក្រអគ្គិសនី ដុតធ្យូងថ្ម ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដោយត្រូវរកដំណោះស្រាយ និងមធ្យោបាយណាមួយ ដើម្បីបញ្ចប់នូវការដុតធ្យូងថ្មទាំងនោះ អោយបានឆាប់បំផុត។
សូមរម្លឹកថា ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ នៅស្រុកថ្មបាំង ខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០វិច្ឆិកា មានអានុភាព ១៥០មេហ្កាវ៉ាត់ ប្រើទុនវិនិយោគជិត ៤០០លានដុល្លារអាមេរិក ដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិន ក្រោមរូបភាព BOT គឺសាងសង់ ប្រតិបត្តិការ និងផ្ទេរ ក្នុងរយៈពេល ៣៩ឆ្នាំ។ ក្នុងនោះ ៤ឆ្នាំ សម្រាប់ការសាងសង់ និង ៣៥ឆ្នាំ សម្រាប់ការធ្វើអាជីវកម្ម។
ទំនប់វារីអគ្គិសនី តាតៃលើ ស្ថិតចម្ងាយប្រមាណ ៤៦គ.ម ពីទីរួមខេត្តកោះកុង និងស្ថិតនៅចម្ងាយប្រមាណ ៣២០គ.ម ពីរាជធានីភ្នំពេញ និងស្ថិតនៅភាគនិរតី នៃជួរភ្នំក្រវាញ៕