នាយករដ្ឋមន្ត្រីកម្ពុជាចាត់ទុកឥណ្ឌាជាមិត្តយល់ចិត្តថ្លើមរបស់កម្ពុជា

Source: SPM Facebook Page
នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានថ្លែងថា ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវអំណរគុណដល់សាធារណរដ្ឋឥណ្ឌា ដែលជាមិត្តយល់ចិត្តថ្លើមរបស់កម្ពុជា។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។
Share