នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសឲ្យកាត់បន្ថយការជួបជុំកម្សាន្តសប្បាយ ដោយសារតែករណីឆ្លងអូមីក្រុង

Source: SPM Facebook Page
ដោយសារតែការឆ្លងអូមីក្រុង បានកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ពី១ខ្ទង់ រហូតដល់លេខ ៣ខ្ទង់ ពិសេសនៅថ្ងៃទី៨ ខែកុម្ភៈ អ្នកឆ្លងអូមីក្រុង បានឡើងដល់ជាង ២០០នាក់ ក្នុង ១ថ្ងៃនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការបន្ទាន់មួយចំនួន រួមមាន៖ ការរឹតបន្តឹងវិធានការការពារ ៣កុំ ៣ការពារ និងត្រូវទៅចាក់វ៉ាក់សាំង រួមទាំងកាត់បន្ថយការជួបជុំ មិនថា តាមហាង តាមទីកន្លែងកម្សាន្ត រង្គសាល ឬនៅតាមពិធីមង្គលការ បុណ្យទាននោះទេ
Share