តារាចម្រៀងកំពូល លោក ព្រាបសុវត្តិ និងក្រុមការងារ ជម្រាបលាអូស្រ្តាលីបន្ទាប់ពីជោគជ័យខ្លាំងនៅគ្រប់រដ្ឋ

Cambodian Pop Singers

កញ្ញា ចំរើន សុភ័ក្រ្ត កញ្ញា សោម ស្រីនាថ លោក ព្រាប សុវត្ថិ និង លោក ពេជ្រ រដ្ឋា ផ្តល់បទសម្ភាសន៍មុនពេលចាកចេញពីទីក្រុងម៉ែលប៊ិន ប្រទេសអូស្រ្តាលី។ Source: SBS Khmer

កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ កំពូលតារាចម្រៀងរបស់ប្រទេសកម្ពុជា លោកព្រាប សុវត្ថិ បាននាំយកនូវជោគជ័យយ៉ាងសម្បើម វិលត្រឡប់ទៅមាតុភូមិកំណើតវិញ បន្ទាប់ពីការសម្តែងនៅតាមបណ្តាក្រុងធំៗជាច្រើនដែលមានប្រជាជនខ្មែរយើងរស់នៅ ដូចជា ម៉ែលប៊ិន ស៊ីដនី អាឌឺឡែត និង ប្រ៊ីសប៊ិន។


មុន​ពេល​ចេញ​ដំណើរ តារាចម្រៀង​ទាំង​បួនរូបរបស់មូលនិធិសង្រ្គោះកុមារ​កម្ពុជា​អូស្រ្តាលី គឺ លោក ព្រាបសុវត្ថិ លោក ពេជ្រ​ រដ្ឋា កញ្ញា សោម ស្រីនាថ និង កញ្ញា​ ចំរើន សុភ័ក្រ្ត ក៏បាន​រៀបរាប់ប្រាប់ SBS ខ្មែរ ​ពី​ក្តីនឹករលឹក ចំពោះការទទួល​នូវការស្វាគមន៍ គាំទ្រយ៉ាងកក់ក្តៅពីសំណាក់​ពលរដ្ឋខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ យើង​នេះផងដែរ។

សូមចុចស្តាប់នូវបទសម្ភាសន៍ទាំងស្រុង រវាង​ លោក ខឹម សារឹម និង​ តារាទាំង​៤ដួង។


Share