កម្ពុជា ទទួលវ៉ាក់សាំងកូវីដ ៥លានដូសបន្ថែមទៀត ដែលជាជំនួយរបស់ប្រទេសចិន

SBS Khmer

Source: SBS Khmer

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន ៥លានដូសបន្ថែមទៀត ព្រមទាំងគ្រឿងបរិក្ខារពេទ្យជាច្រើន ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន បានដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី២៩ ខែមីនា។ ក្នុងនោះ វ៉ាក់សាំង ១លាន ៥សែនដូស ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេស មកដល់ភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ហើយវ៉ាក់សាំង ៣លាន ៥សែនដូសទៀត ត្រូវដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៣០ ខែមីនានេះ។



Share