រដ្ឋាភិបាលខ្មែរទម្លាក់ថវិកា ៣០លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ
ស្រូវអង្ករធ្លាក់ថ្លៃនៅក្នុងប្រទេសកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់ថវិកាចំនួន ៣០លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ ធ្លាក់ថ្លៃ នាពេលនេះ។ ស្រូវធ្លាក់ថ្លៃ នៅកម្ពុជា នាប៉ុន្មានថ្ងៃនេះ ត្រូវបានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសនៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី១៥ ខែមករាថា កើតឡើងតែលើស្រូវ ប្រភេទអង្ករស ឬស្រូវ OM ដែលជាពូជមកពីប្រទេសវៀតណាមប៉ុណ្ណោះ។ ចំណែកស្រូវសែនក្រអូប ដែលជាពូជស្រូវល្អ ក្នុងស្រុក គឺមិនប៉ះពាល់ទេ។
Share