ការផលិតនូវកម្មវិធីទូរទស្សន៍ខាងលើ ផលិតករបានបង្ហាញនូវស្នាមញញឹមរបស់ប្រជាជនកម្ពុជា និងវប្បធម៌ដ៏ផូរផង់ មានតម្លៃមិនអាចកាត់ថ្លៃបាន មានដូចជា ក្រមា គុនល្បុក្កតោ សិប្បកម្មតម្បាញពីសរសៃដើមឈូកដ៏មានតម្លៃ ព្រមទាំងបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ គឺតំបន់រមណីយដ្ឋានវប្បធម៌អង្គរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា «ប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាដែនដីទទួលស្វាគមន៍ការថតភាពយន្ត នៅកម្ពុជា! រួមគ្នាដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ!។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ ខ្សែភាពយន្ត The Creator ដែលជាភាពយន្តខ្នាតវែងបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិត និងដឹកនាំដោយលោក Gareth Edwards បានថតឈុតឆាកមួយចំនួន នៅកំពង់ភ្លុក និងប្រាសាទមួយចំនួនទៀត ក្នុងខេត្តសៀមរាប។ ភាពយន្តនេះ ត្រូវបានចាប់ផ្តើមចាក់បញ្ចាំង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ហើយត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ ភាពយន្តនេះទទួលបានចំណូលពីការចាក់បញ្ចាំងទូទាំងពិភពលោករហូតដល់ ៣៧លានដុល្លារ។
ក្រៅពីនេះ កន្លងមក ក៏មានផលិតករភាពយន្តបរទេសល្បីៗមួយចំនួន បានមកថតខ្សែភាពយន្ត នៅទីតាំងជាច្រើន នៅប្រទេសកម្ពុជា ដែលជាទឹកដីនៃវប្បធម៌ បេតិកភណ្ឌ និងទេសចរណ៍ធម្មជាតិដ៏សម្បូរបែប។ ភាពយន្តល្បីៗ ដូចជា ភាពយន្ត Hollywood ដែលបានថតនៅកម្ពុជា ដូចជារឿង City of Ghosts ថតនៅទីក្រុងភ្នំពេញ និងលើភ្នំបូកគោ, រឿង Same Same but Different ថតជាច្រើនកន្លែង ក្នុងប្រទេសកម្ពុជា, រឿង Wish You Were Here រឿង Holy Lola, រឿង Lara Croft: Tomb Raider សម្ដែងដោយតារាភាពយន្តល្បី Angelina Jolie និង Daniel Crai ថតនៅតំបន់អង្គរវត្ត ខេត្តសៀមរាប, ភាពយន្តរឿង ONODA 10 000 Nights in the Jungle ឬជាភាសាខ្មែរ អូណូដា-មួយម៉ឺនរាត្រី នៅក្នុងព្រៃ ក៏បានថត នៅតាមតំបន់មួយចំនួន ក្នុងខេត្តកំពត កែប និងខេត្តព្រះសីហនុ ផងដែរ៕