នំផាយរបស់កូនខ្មែរ ទទួលបានពានរង្វាន់នំផាយឆ្ងាញ់បំផុតនៅអូស្រ្តាលីពីរឆ្នាំជាប់ៗគ្នា

Best Pie Awards winner for 2018, 2019 and 2020. Ryan Khun in the middle holding the trophy with his team members from Country Cob Bakery. Source: Country Cob Bakery
គ្រួសារអន្តោប្រវេសន៍ខ្មែរដែលមករស់នៅក្នុងប្រទេសអូស្រ្តាលី ហើយបើកហាងនំប៉័ងលក្ខណៈគ្រួសារមួយនៅតំបន់ ខាយនីនថុន Kyneton ភាគពាយ័ព្យ (north west) ក្រុងម៉ែលប៊ិន ដែលមានឈ្មោះថា Country Cob Bakery បានទទួលពានរង្វាន់នំផាយដែលឆ្ងាញ់ជាងគេបំផុតនៅក្នុងប្រទេសអូស្រ្តាលី Best Pie Awards ពីរឆ្នាំជាប់ៗគ្នា។ នំផាយដែលមានរសជាតិសាច់ជ្រូកខជាមួយម្រេច គឺជាការច្នៃប្រឌិតថ្មីរបស់គ្រួសារត្រកូលឃុន ដោយប្រើប្រាស់រូបមន្តម្ហូបខសាច់ជ្រូកខ្មែរ យកមកច្នៃឲ្យក្លាយទៅជាស្នូលនំផាយដែលមានរស់ជាតិបែបអូស្រ្តាលី។ តើពួកគេអាចធ្វើវាបានដោយរបៀបណានោះ? សូមស្តាប់បទសម្ភាសន៍ជាមួយនឹង លោក ឃុន ចាន់រតនា ដូចតទៅ។
Share